ស្រុកចំនួន ០៤ ក្នុងខេត្តកណ្តាល សម្រចបានជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាល ពាសកាល "ODF" ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

ស្រុកចំនួន ០៤ ក្នុងខេត្តកណ្តាល សម្រចបានជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាល ពាសកាល "ODF"

ចំនួនអ្នកទស្សនា : Views

 


ខេត្តកណ្ដាល៖ ក្នុងចំណោមក្រុង-ស្រុកទាំង១១ របស់ខេត្តកណ្ដាល មានស្រុកចំនួន ០៤ រួមមាន ស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ស្រុកខ្សាច់កណ្តាល និង ស្រុកលើកដែក សម្រេចបានជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាល ពាសកាល "ODF" នឹងបានប្រកាសទទួលស្គាល់ជាផ្លូវការ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលពិធីប្រកាសទទួលស្គាល់នេះប្រារព្ធធ្វើនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា ការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈក្រសួង អភិវឌ្ឍន៍ជនបនបទ បានជួយឱ្យប្រជាពលរដ្ឋនៅតំបន់ជនបទ មានទឹកស្អាតប្រើប្រាស់ មានអនាម័យស្អាត មានបរិស្ថានល្អ មានបង្គន់អនាម័យប្រើប្រាស់ កាត់បន្ថយជំងឺឆ្លងតាមរយៈទឹកមិនស្អាត ឬបន្ទោបង់ក បង្គន់ ដែលបានជួយសន្សំសំចៃថវិកាផងដែរ។ ទន្ទឹមនឹងនោះ ឯកឧត្ដមអភិបាលខេត្ត បានកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត និងបណ្តាអង្គការដៃគូ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ និងចូលរួមចំណែកអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត ការលើកកម្ពស់ អនាម័យក៏ដូចវិស័យផ្សេងៗទៀតនៅខេត្តកណ្តាលឱ្យកាន់តែមានភាពប្រសើរឡើង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឱ្យសម្រេចបាននូវសមិទ្ធផលល្អប្រសើរជាច្រើន ស្របតាមកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលបានកំណត់យកធនធានមនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាព។ 

ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់អភិបាលក្រុង-ស្រុក ចំនួន៧ទៀត និងមេឃុំ ចៅសង្កាត់ ត្រូវចូលរួមសហការ និងអនុវត្តឱ្យបានពេញលេញ និងច្បាស់លាស់ យកចិត្តទុកដាក់ ឱ្យបានខ្លាំងក្លាជំរុញ ដល់ថ្នាក់ដឹកនាំភូមិ ដែលជាជនបង្គោលភូមិ និងត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់បានដឹង និងចូលរួមសហការ ធ្វើយ៉ាងណាឱ្យខេត្តកណ្ដាល របស់យើងសម្រេចបាន ODF ទូទាំងខេត្តនៅឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ រាជរដ្ឋាភិបាលបាន និងគោលដៅយ៉ាងច្បាស់លាស់នៅក្នុងគោលនយោបាយជាតិស្តីពី កំណត់នូវទស្សនៈវិស័យ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថា "នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងរស់នៅក្នុងនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ បរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព”។

ឯកឧត្ដមបន្តថា ដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ ក្រសួងបាននឹងកំពុងបន្តអនុវត្តនូវផែនការសកម្មភាពជាតិស្ដីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ ដោយកំណត់យកនូវគោលដៅអត្រាគ្របដណ្តប់ចំនួន ៩០% លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទនៅឆ្នាំ ២០២៣។ ទន្ទឹមនឹងនេះ ក្រសួងក៏បានកំណត់យកខេត្តចំនួន ៥ ឱ្យក្លាយជាខេត្តដែលបញ្ឈប់ការ បន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៣ រួមមាន៖ខេត្តកំពង់ស្ពឺខេត្តកំពង់ឆ្នាំង ខេត្ត កែប ខេត្ត ព្រៃវែង និងខេត្តស្វាយរៀងផងដែរ។

ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យ១០០% ឯកឧត្ដមរដ្ឋមន្ត្រី បានអំពាវនាវដល់ដៃគូពាក់ព័ន្ធនានាទាំងអស់ បន្តការចូលរួម និងសហការ សម្រាប់សកម្មភាពលើកកម្ពស់អនាម័យជនបទឲ្យកាន់តែប្រសើរឡើងថែមទៀតតាមរយៈការអនុវត្តនូវ ផែនការសកម្មភាពជាតិស្តីពីការផ្គតផ្គង់ទឹក ការសំអាត និងអនាម័យជនបទ។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកណ្តាល បានឱ្យដឹងដែរថា ខេត្តកណ្តាល គ្រួសារមានទឹកស្អាតប្រើប្រាស់មាន ៨៤.១% និងគ្រួសារទំលាប់ទទួលទានទឹកស្អាត មាន ៩៤.៧%។ ចំពោះស្ថានភាពអនាម័យ ខ្នងផ្ទះមានបង្គន់អនាម័យប្រើ មាន ៩៥% ឯខ្នងផ្ទះប្រើបង្គន់រួមមាន ៤.៥% ចំណែកខ្នងផ្ទះដែលគ្មានបង្គន់អនាម័យប្រើ មាន ០.៥% ស្មើនឹង ១,៣៥១ខ្នងផ្ទះទៀតតែប៉ុណ្ណោះ។ ចំពោះស្រុកបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល(ODF) បច្ចុប្បន្នសម្រេចបានចំនួន ៤ស្រុក ៥៣ឃុំ និង៤៤៥ភូមិ។
























































0 Comments:

Post a Comment

KKK
Share This