ឯកឧត្តម ហ៊ុន ម៉ាណែត៖ ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាអាចគ្រប់គ្រងការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានល្អប្រសើរ ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាអាចគ្រប់គ្រងការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានល្អប្រសើរ

ចំនួនអ្នកទស្សនា : Views



ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងក្នុងពិធីក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផល សកម្មភាពការងារយោធា-សន្តិសុខ ឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ៖ ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី កម្ពុជាអាចគ្រប់គ្រងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ ដែលជោគជ័យនេះបានមកពីការចូលរួមចំណែកយ៉ាងសកម្មរបស់ កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក របស់កងទ័ពជើងគោក ក្នុងនាមជា កម្លាំងស្នូលមួយនៅក្នុងប្រតិបត្តិការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលលើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងគ្រប់កិច្ចការជាច្រើន ជាអាទិ៍ ការការពារសន្តិសុខនៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក, ការដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ, ការចូលរួមអនុវត្តវិធានការបិទខ្ទប់, ការចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីកន្លែងសាធារណៈ, ការជួយដឹកជញ្ជូនប្រជាពលករត្រលប់, ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ជាដើម។

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បន្តថា ជាទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២នេះ សូមបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ជាអាទិ៍៖

ការចូលរួមសហការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាមួយគ្រប់ស្ថាប័ន-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងដំណើរការនៃកិច្ចប្រជុំនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ក៏ដូចជាដំណើរការឃោសនា និងការប្រព្រឹត្តិទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ។

ការត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងការបន្តការយកចិត្តទុកដាក់គិតគូរលើកស្ទួយជីវភាព និងសម្រួលដោះស្រាយការលំបាកផ្សេងៗរបស់គ្រួសារយោធិន និងអតីតយុទ្ធជន តាមរយៈសកម្មភាពមួយចំនួនដូចជា ការផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចាំបាច់នានា និងការស្វែងទីផ្សាសម្រាប់ផលិតផលដែលគ្រួសារយោធិន និងអតីតយុទ្ធជនផលិតបាន ជាដើម។ និង

 ការបន្តចូលរួមអនុវត្តវិធានការសុខាភិបាល “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជាប់ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងអង្គភាព ជាពិសេសនៅចំពោះមុខប្រភេទមេរោគកូវីដ-១៩ បំប្លែងថ្មីៗនានាដែលអាចកើតមានឡើងជាបន្តបន្ទាប់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក ដែលពេញ ០១ ឆ្នាំកន្លងទៅនេះ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី និងភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរស្របតាមផែនការ ក៏ដូចជាការឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពយថាហេតុផ្សេងទៀត ជាពិសេសការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមចំពោះមុខដ៏ស្រួចស្រាល់ និងសូមបន្តកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបានសមិទ្ធផលកាន់តែល្អ ប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង៕




0 Comments:

Post a Comment

KKK
Share This