ថាតើករណីរំលោភបំពានដីធ្លីខាងលើនេះមានមន្ត្រីថ្នាក់ក្រោមមួយចំនួនពាក់ព័ន្ធឃុបឃិតគ្នាជាប្រព័ន្ធដែរឬទេ ???..... ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

ថាតើករណីរំលោភបំពានដីធ្លីខាងលើនេះមានមន្ត្រីថ្នាក់ក្រោមមួយចំនួនពាក់ព័ន្ធឃុបឃិតគ្នាជាប្រព័ន្ធដែរឬទេ ???.....

ចំនួនអ្នកទស្សនា : Views


ខេត្តកណ្តាល / ស្រុកគៀនស្វាយ : ថ្មីទៀតហើយ មានហេតុការណ៏មួយ ធំក្លិនដ៏ស្អុយអសោច ដែលមនុស្សរំលោភយកដីខ្មោច ទៅលក់ ហើយថែមទាំងមកយកដីប្អូនបង្កើត96ម៉ែត្របន្ថែមទៀត ពុះចែកអោយកូនខ្លួនឯងដោយឥតមានការអៀនខ្មាស់ បន្តិចណាទាល់តែសោះ ករណីនេះកើតឡើង

ស្ថិតនៅក្នុងភូមិ ជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ 

បើតាមមើលនឹងស្តាប់ទៅដូចជាសាហាវពេកហើយ ឃុបខិតធ្វើលិខិតកាន់កាប់យកដីមនុស្សដែលស្លាប់ហើយ ថែមទាំងធ្វើរបងយកដី ប្អូនបង្កើតខ្លួនឯង 96 ម៉ែត្របន្ថែមទៀត ដោយគ្មានការអនុញ្ញាតហ្នឹងឯកភាពពីបងប្អូនសាច់ម្នាក់នោះទេ ។

  នេះបើតាមការអះអាងរបស់ជនរងគ្រោះឈ្មោះ កើត សំអុល ដែលកំពុងទទួលរងភាពអយុត្តិធ៏ម និងហួសចិត្តឥតឧបមា ដោយមិននឹកស្មានថាបងបង្កើតរបស់ខ្លួនឈ្មោះ កើត សំអឿន លេបយកដីអ្នកដែលស្លាប់ផង នឹង

មកបំពានយកដីរបស់ប្អូនខ្លួនឯងដោយគ្មានការអៀនខ្មាស់ និងខ្លាចរអាច្បាប់ បន្តិចសោះឡើយ ។

ទោះយ៉ាងណារឿងរ៉ាវនេះលោកអភិបាលរង ស្រុកកៀនស្វាយក៏បាន ព្យាយាមសម្របសម្រួល ៣លើករួចមកហើយផងដែរ ក៏លោក កើត សំអឿន ដែលជាបង នៅតែមិនញញើត បន្តិចណាសោះឡើយ ។  

ដូច្នេះហើយទើបលោក កើត សំអុល ស្នើរសុំមន្រ្តីជំនាញ និង ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ មេត្តា ជួយរកយុត្តិធម៏ជូនលោកផង ៕

 តើច្បាប់បង្កើតឡើងមកធ្វើអ្វី? បើមនុស្សមិនគោរពច្បាប់? 

#ព្រះអង្គវនវាសី #foryoupageシ #ជំនឿទុកចិត្ត #បារមី #អភិបាលខេត្ត #សម្រស់ធម្មជាតិ #facebookpost









0 Comments:

Post a Comment

KKK
Share This