លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស ដែលបានផ្តល់អំណោយជូនអាវុធហត្ថរាជធានីភ្នំពេញ ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស ដែលបានផ្តល់អំណោយជូនអាវុធហត្ថរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា : Views

 (ភ្នំពេញ)៖ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស បាននាំយកអំណោយចំនួន០៧មុខ ដែលរួមមាន៖ ភេសជ្ជះប៉ូវកម្លាំង Zorus ចំនួន ២,០០០ កេស, ទឹកសុទ្ធ ចំនួន ១,០០០ យួរ, សាប៊ូម្សៅ ចំណុះ ៤០០g ចំនួន ២០០ ការុង, សាប៊ូដុសខ្លួន ចំណុះ 1L ចំនួន ១០០ កេស, សាប៊ូកក់សក់ ចំណុះ 500ml ចំនួន ១០០ កេស, ថ្នាំដុសធ្មេញ ចំណុះ 150ml ចំនួន ១០០ កេស, ធូបមូស ចំនួន ១០០ កេស ដែលគិតជាទឹកប្រាក់សរុបស្មើនឹង ចំនួន៤១,៨៥០ដុល្លារ មកប្រគល់ជូនអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាអំណោយផ្តល់ដល់កងកម្លាំង ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស ប្រកបដោយមនោសញ្ចេតនាស្និទ្ធិស្នាលកក់ក្តៅ និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកអគ្គនាយក ដែលតែងតែមានចិត្តសប្បុរសឧបត្ថម្ភអំណោយដល់ អាវុធហត្ថរាជធានីភ្នំពេញ រាល់ពេលមានកម្មវិធីផ្សេងៗកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ៕


0 Comments:

Post a Comment

KKK
Share This