កណ្តាល ÷ កាលពីព្រឹកថ្ងៃ អាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាដែលមានអាស្រ័យដ្ឋាននៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល បានបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានស៊ុីជម្រៅនិងរាយការណ៍ព័តមានវិជ្ជាជីវៈ (Advance News Reporting and Writing Skills)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទប់អគ្គនាយកដ្ឋានព័តមាននិងសោតទស្សន៍នៃក្រសូងព័តមាន និង ឯកឧត្ដម ញ៉ែម ណយទីព្រឹក្សាក្រសួងព័ត៌មាននិងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពទៀត។
វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងនិងជំនាញដល់សិក្ខាកាម នូវរបៀបយកព័ត៌មាននិងសរសេរព័ត៌មានដែលស៊ីជម្រៅនិងប្រកបដោយវិជ្ជាជីវៈហើយសិក្ខាកាមនិងបានយល់កាន់តែច្បាស់នូវភាពខុសគ្នារវាងរបៀបសរសេរព័ត៌មានដែលជាដំណឹងធម្មតានិងសារព័ត៌មានដែលស៊ុីជម្រៅពាក់ព័ន្ធនិងបញ្ហានានានៅក្នុងសង្គមបច្ចុប្បន្ន ។
គួរបញ្ជាក់ផងដែរថានេះគឺជាវគ្គបណ្តុះបណ្តាលលើកទី៧ហើយដែលសមាគមសេរីភាពអ្នកសារព័តមានកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័តមានយើងដើម្បីចែករំលែកចំណេះដឹងថ្មីៗនិងពង្រឹងសម្ថភាពដល់អ្នកសារព័តមាន។
ក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម ផុស សុវណ្ណបានសង្ងត់យ៉ាងធ្ងង់ថា អ្នកសារព័ត៌មានត្រូវគោរពនូវវិជ្ជាជីវៈនិងក្រមសិលធម៏អ្នកសារព័ត៌មាននិងអ្នកសារព័តមានគឺជាស្ពានចំលងព័តមានពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋហើយពីប្រជាពលរដ្ឋទៅរាជរដ្ឋាភិបាល ។ នៅចុងបញ្ចប់នៃសិក្ខាសាលា ឯកឧត្តម ញ៉ែម ណយ និង លោក ទេស វិបុលបានបើកអោយអ្នកសារព័ត៌មានយើងចោទសួរនិងឆ្លេីយតបនូវសំណួរអ្នកសារ
ព័ត៌មានយើងដែលបានឆ្លងកាត់ពេលចុះយកព័ត៌មានម្តងៗ ដើម្បីវែកញែកនិងដោះស្រាយជូនដល់អ្នកសារព័ត៌មានយើង។ ជាមួយគ្នានេះដែរ ឯកឧត្តមបានមានប្រសាសន៍ថាមានតែសមាគមនេះហេីយដែលជាភ្នែកជាច្រមុះរបស់ក្រសួងសម្រាប់ដោះស្រាយរាល់បញ្ហាជូនបងប្អូនអ្នកសារព័ត៌មានយើងទៅតាមផ្លូវច្បាប់។ ក្រោយបញ្ចប់វគ្គសិក្សាអ្នកសារព័ត៌មានយើងប្រមាណចិតសិបអង្គភាពទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សារៀងខ្លួន ៕
0 Comments:
Post a Comment