កណ្តាល ÷ ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែ កញ្ញា ឆ្នាំ ២០២១ ប្រជាពលរដ្ឌរស់នៅឃុំព្រែកអំពិលបាននាំបុត្រាបុត្រីរបស់ពួកគាត់មកចាក់វ៉ាក់សាំងការពារជម្ងឺកូវីត ១៩ ដូសទីមួយនៅមណ្ឌលសុខភាពព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយនេះជាថ្ងៃទីពីរនៃយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារា កុមារីដែលមានអាយុចាប់ពី០៦ឆ្នាំរហូតដល់ក្រោម១២ឆ្នាំ។
គួរបញ្ជាក់ផងដែរយុទ្ធនាការចាក់វ៉ាក់សាំងនេះមានរយះពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ប៉ុន្តែមន្ត្រីក្រុមប្រឹក្សាឃុំព្រែកអំពិល លោក កែវ ច័ន្ទរ៉ា នឹងក្រុមគ្រូពេទ្យបានបញ្ជាក់ថាបើសិនថ្ងៃស្អែកមិនទាន់ចាក់ហើយទេនិងបន្តរចាក់វ៉ាក់សាំងថែមមួយថ្ងៃទៀត ។ ពួកគាត់បានសំណូមពរអោយប្រជាពលរដ្ឋអោយនាំកូនៗមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទីមួយនេះអោយបានទាន់ពេលវេលា ៕
ជាលទ្ធផលសរុបរយះពេលពីរថ្ងៃនេះមានកុមារា កុមារីដែលបានមកទទួលការចាក់វ៉ាក់សាំងប្រហែល១៤០០នាក់ ៕
0 Comments:
Post a Comment