ខេត្តកណ្តាល ៖ សង្វៀនជល់មាន់ និងល្បែងសុីសងជាច្រើនទៀតជ្រកក្រោមស្លាកនៅក្នុងកាស៊ីណូ ថ្មពេជ្រ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងមានជនជាតិវៀតណាម និងខ្មែររាប់រយនាក់បានចូលលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដូចគ្មានវិធានការបង្រាបសោះឡើយ ។
តាមសេចក្តីរាយការណ៍នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២បានឲ្យដឹងថា ៖ កាស៊ីណូមួយនេះ នៅជាប់ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ស្ថិតក្នុងភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។
ជារៀងរាល់ថ្ងៃគេតែងតែឃើញប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាម រាប់រយនាក់ចូលទៅលេងជល់មាន់ចាក់ភ្នាល់រហូតរាប់ម៉ឺនដុល្លារក៏មាន ។
បើតាមសេចក្តីរាយការណ៍ដដែលបានបន្តថា មូលហេតុដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាមរាប់រយនាក់អាចចូលទៅលេងល្បែងនៅក្នុងកាស៊ីណូ ” ថ្មពេជ្រ ” នេះបាន ដោយសារមានមន្ត្រីយោធាថ្នាក់ធំម្នាក់ នៅពីក្រោយខ្នង និងមានការបើកភ្លើងខៀវពីអាជ្ញាធរ និង សមត្ថកិច្ច ជាពិសេសមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណតែម្តង ។
ប្រជាពលរដ្ឋដាក់ការសង្ស័យថា ៖ម្ចាស់កាស៊ីណូរត់ការក្រោមតុ ពីថ្នាក់ក្រោមដល់ថ្នាក់លើអស់ហើយទើបដឹង បានជាបណ្តែតបណ្តោយ អោយលេងយ៉ាងសុខស្រួលបែបនេះ។ ហើយអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្វកំពុងតែ ផ្គើននិងអានុសាស្ត្រ សម្តេចតេជោ ហ៊ុន សែន ទៀតផង។
គួររំលឹកថា សជណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី គឺអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត(កាស៊ីណូ) រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ!? ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងខុសច្បាប់នៅក្នុង(កាស៊ីណូ)ជាដាច់ខាត។
ពាក់ព័ន្ធរឿងល្បែងសុីសងខុសច្បាប់ជ្រកក្រោមស្លាក់កាស៊ីណូ” ថ្មពេជ្រ ” នេះគេហទំព័រ យើងខ្ញំុ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ មិនទាន់សុំការបំភ្លឺរឺបកស្រាយពីមន្រ្តីពាក់ព័ន្វបានទេដោយមិនមានលេខទូរស័ព្ទពួកគាត់។
ប្រជាពលរដ្ឋសំុណូមពរ សូមអោយឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល មានវិធានការចុះបង្ក្រាបផង ពីព្រោះប្រជាពលរដ្ឋមានជំនឿពីការដឹកនាំល្អ និង ម៉ឺងម៉ាត់ របស់លោកស្នងការ នាពេលកន្លងមក។
ដើម្បីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុចព្រោះថា បើមានល្បែងសុីសងខុសច្បាប់ទាំងនេះហើយគឺតែងតែមានអំពើ លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។
ពាក់ព័ន្ធករណីនេះដែរអង្គភាពសារព័ត៌មានយើងខ្ញំុ និងរងចាំការបកស្រាយបំភ្លឺ ពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕
0 Comments:
Post a Comment