ហេតុអ្វីធ្វើវ៉ាក់សាំងអស់ហើយ (វ៉ាក់សាំងអុត វ៉ាក់សាំងញ៉ូកាស វ៉ាក់ហ្គុំបូរ៉ូ វ៉ាក់សាំងអាសន្នរោគ) មាន់នៅតែឈឺ និងងាប់? ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

ហេតុអ្វីធ្វើវ៉ាក់សាំងអស់ហើយ (វ៉ាក់សាំងអុត វ៉ាក់សាំងញ៉ូកាស វ៉ាក់ហ្គុំបូរ៉ូ វ៉ាក់សាំងអាសន្នរោគ) មាន់នៅតែឈឺ និងងាប់?

ចំនួនអ្នកទស្សនា : Views


បញ្ហាមាន់ឈឺទាំងនេះ មកអាចមកពី

ចំណុចចំបងបំផុត គឺមកពីការថែទាំ និងគ្រប់គ្រង។ តើបងប្អូនត្រូវយល់អោយបានច្បាស់ថា  ការថែទាំ សំដៅលើអ្វី? ហើយការគ្រប់គ្រង សំដៅលើអ្វី?

1- ការថែទាំ គឺសំដៅលើកិច្ចការទាំងឡាយដែលយើងត្រូវធ្វើជាប្រចាំលើការចិញ្ចឹមសត្វ ហើយការថែទាំទាំងនោះរួចមាន:

- ការផ្តល់ចំណី និងទឹក អោយបានគ្រប់គ្រាន់ និងសុវត្តិភាព

- ការផ្តល់លក្ខខណ្ឌរស់នៅអោយវាសមស្របតាមអាយុកាលសត្វ ទំហំ ឬមាឌសត្វ 

- ផ្តល់ទីជំរក ឬទ្រុងអោយបានសមរម្យ និងមានផាសុកភាពដល់សត្វ ជៀសផុតពីជំងឺឆ្លង

- មានថ្នាំសំថ្កូវ សំរាប់ព្យាបាល និងបំប៉នសុខភាពសត្វ

- ការអនុវត្តវិធានការជីវសុវត្តិភាព ទប់ស្កាត់ការរាលដាលជំងឺឆ្លង

2- ការគ្រប់គ្រង គឺសំដៅលើ កិច្ចការទាំងឡាយ ដែលត្រូវធ្វើ ដើម្បីធានាថា ត្រឹមត្រូវ គ្រប់គ្រាន់ និងឆ្លើយតបជាមួយស្ថានការទាន់ពេលវេលា ហើយការគ្រប់គ្រងទាំងរួមមាន

- គ្រប់គ្រងលើទឹកត្រូវតែស្អាត គ្មានមេរោគ ចំណីត្រូវតែល្អ គុណភាព ដើម្បីធានាបានសត្វសុខភាពល្អ និងលូតលាស់លឿន

- គ្រប់គ្រងកន្លែងចិញ្ចឹម ឬកសិដ្ឋាន ដោយអនុវត្តប្រព័ន្ធជីវសុវត្តិភាពអោយបានជាប្រចាំជានិច្ច ត្រួតពិត្យហើយអោយបានម៉ត់ចត់ ការចំលងជំងឺពីខាងក្រៅ ដូចជាចលនាមនុស្សមកលេងកន្លែងចិញ្ចឹម អ្នកចូលមកទិញមាន់ ពេទ្យសត្វ សំភារះប្រើប្រាស់ ពោលគឺមិនចាំបាច់មិនអោយចូលទ្រុងមាន់ ឬយកមកប្រើប្រាស់លាយឡំគ្នា

- ត្រូវគ្រប់គ្រងកន្លែងចិញ្ចឹម មានសំភារ:ការពារធាតុអាកាស បិទបាំងអោយត្រឹមត្រូវ និងធ្វើយ៉ាងទៀងទាត់នៅពេលភ្លៀង ឬពេលយប់

- ត្រូវត្រួតពិនិត្យមើលថ្នាំព្យាបាល ថ្នាំបំ៉ប៉ន់ សត្វអោយបានល្អ មិនអោយដេឡេ មិនខូចគុណភាព ដើម្បីធានាដល់ការព្យាបាលមានប្រសិទ្ធភាពខ្ពស់

@រក្សាសិទ្ធ រស់ ឆាំងគី

យើងមានទទួលបង្រៀនបច្ចេកទេសចិញ្ចឹមមាន់តាមអនឡាញ ដោយរៀនមួយចេះ 35$ ដោយមានការប្រឹក្សាពិគ្រោះយោបល់បច្ចេកទេស និងរាល់បញ្ហារបស់បងប្អូនសិក្ខាកាម ជាមួយខ្ញុំផ្ទាល់។ ដូច្នេះបងប្អូនចចុះឈ្មោះបាន 092955189

យើងក៏មានលក់ថ្នាំព្យាបាលមាន់ប្រកបដោយគុណភាពខ្ពស់ ព្យាបាលឆាប់ជាផងដែរ បងអាចកម្មង់បាន!






0 Comments:

Post a Comment

KKK
Share This