បើចង់ចិញ្ចឹមមាន់បានផល បងប្អូនត្រូវផ្តោតសំខាន់លើការគ្រប់គ្រង និងថែទាំ គឺជារឿងចាំបាច់បំផុត! ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

បើចង់ចិញ្ចឹមមាន់បានផល បងប្អូនត្រូវផ្តោតសំខាន់លើការគ្រប់គ្រង និងថែទាំ គឺជារឿងចាំបាច់បំផុត!

ចំនួនអ្នកទស្សនា : Views

 ខាងក្រោមនេះ ជាហេតុផលដែលបងប្អូនចិញ្ចឹមមិនសូវបានលទ្ធផលល្អ:

1- មិនបានគ្រប់គ្រងអោយបានត្រឹមត្រូវលើការផ្តល់កំដៅលើមាន់ ជាពិសេសកូនមាន់ ដោយបងប្អូនអាងតែផ្តល់កំដៅមួយមុខ គឺគ្រប់គ្រាន់សំរាប់មាន់ទាំងនោះ ដោយមិនបានអង្កេតមើល ចលនាមាន់ អាកប្បកិរិយារបស់ ពេលស៊ីចំណី ពេលរត់លេង។

មួយវិញទៀត គឺការមិនបាន បិទបាំងជុំវិញទ្រុង អោយបានត្រឹមត្រូវ ដែលហេតុធ្វើអោយខ្យល់ត្រជាក់ ឬសំណើមបក់ចូល។ ទាំងនេះទើបធ្វើអោយមាន់តូចក្តី មាន់ធំក្តី ងាយនឹងកើតបញ្ហាផ្តាសាយ ផ្លូវដង្ហើម ហើយប្រើថ្នាំយ៉់ាងណានៅតែមិនជាសះស្បើយ។

2- ការគ្រប់គ្រងមិនបានល្អលើការត្រួតពិនិត្យទាំងក្នុងអំឡុងពេលស៊ីចំណី និងក្រោយពេលស៊ីចំណី។ ចំណុចដែលដែលត្រូវពិនិត្យរួមមាន:

- នៅពេលស៊ី ថាតើមាន់ទាំងនឹងបានស៊ីចំណីបានគ្រប់គ្នាទេ បើមិនបានគ្រប់គ្នា គួររកវិធីអោយមាន់ទាំងបានស៊ីគ្រប់គ្នា។

កត្តាដែលមាន់ មិនបានស៊ីគ្រប់គ្នា វាអាចបណ្តោយអោយមាន់ កើតជាបញ្ហា ចឹកគ្នា និងធំលូតលាស់មិនប៉ុនគ្នា ឬលូតលាស់យឺត។

- មួយវិញទៀត ក្នុងអំឡុងស៊ីនឹងដែរ បើមានមាន់ណាមិនសូវស៊ីចំណី ឬមិនស៊ីចំណី នោះវាអាចជាករណីសង្ស័យមាន់ឈឺ ដែលយើងត្រូវយកចិត្តទុកដាក់ ចាប់វាបំបែកចេញពីហ្វូង និងត្រួតពិនិត្យរោគសញ្ញាជំងឺ ដើម្បីកំណត់រោគវិនិច្ឆ័យ សំរាប់ធ្វើការព្យាបាល។

- ក្រោយពេលស៊ីចំណីរួច ត្រូវពិនិត្យមើលថាតើសុខភាពយ៉ាងម៉េចដែរ ពីព្រោះចំណីក៏អាចអោយមាន់ជួបបញ្ហាដែរដូចជា បញ្ហារាក បញ្ហាស៊ីមិនធំ ជាពិសេសបញ្ហាផ្លូវដង្ហើម ដែលកើតចេញពីចំណីផ្អូម ឬដុះផ្សិត។ ដូច្នេះជាដំណោះស្រាយ បងប្អូនគួរត្រួតពិនិត្យគុណភាពចំណី អោយបានល្អ មុនពេលដាក់អោយមាន់ស៊ីម្តងៗ ជាពិសេសកូនមាន់តូចៗ

3- ការមិនបានឆ្លើយតបជាមួយការប្រែប្រួលអាកាសធាតុអោយទាន់ពេលវេលា ជាពិសេសការប្រែអាកាសធាតុពីក្តៅមកត្រជាក់ ពីត្រជាក់មកក្តៅ។ បញ្ហានេះ បងប្អូនគួរតែ ដឹងមុន ត្រៀមមុន ជាមួយនឹងវិធានការចាំបាច់បន្ទាន់មួយចំនួន ដើម្បីការពារ និងថែរក្សាសុខភាពមាន់ រួមមាន តាមទ្រុងគួរមានរបាំងបិទបាំងខ្យល់បក់ចូល ក្នុងទ្រុងគួរមានអំពូលកំដៅ ជាពិសេសគួរមានថ្នាំងត្រៀម សំរាប់ព្យាបាលមាន់មានបញ្ហាសុខភាព ដូចជា Amoxicillin, Para , Electrolyte, Doxycycline,Enro ជាដើម។

4- ការគ្រប់គ្រងមិនបានល្អ ជាមួយវ៉ាក់សាំង ជាពិសេសកាកសំណល់វ៉ាក់សាំងក្រោយពេលប្រើប្រាស់រួច។ 

ការគ្រប់គ្រប់វ៉ាក់សាំងមិនពេលប្រើរួមមាន: 

- គុណភាពវ៉ាក់សាំង សេឡេវ៉ាក់សាំង

- ការទុកដាក់វ៉ាក់សាំង សីតុណ្ហភាព 2-8 អង្សាសេ

- ការបញ្ជូលវ៉ាក់សាំង (វ៉ាក់សាំងខ្លះអាចចាក់សាច់ដុំ ខ្លះអាចបន្តក់ ខ្លះអាចលាយទឹកអោយផឹក ខ្លះមានចាក់សើរស្បែក)

- រយះពេលប្រើវ៉ាក់សាំងអោយអស់នៅពេលកំពុងប្រើម្តងៗ

ចំណែកការគ្រប់គ្រងវ៉ាក់សាំងក្រោយពេលប្រើ គឺការគ្រប់គ្រងកាកសំណល់វ៉ាក់សាំង ដោយការមិនត្រូវបោះចោលពាសវាលពាសកាល ដែលនាំអោយមានករណីផ្ទុះជំងឺដោយវ៉ាក់សាំង។ ដូច្នេះហើយបងប្អូនគួរតែ ក្រោយពេលប្រើប្រាស់វ៉ាក់សាំងរួច សំបកវ៉ាក់សាំង និងសំភារៈ:ប្រើប្រាស់ជាមួយវ៉ាក់សាំង ត្រូវប្រមូលដុតចោល។

5- ការគ្រប់គ្រងមិនបានល្អ លើការអនុវត្តតាមវិធានការជីវសុវត្តិភាព ការពារសុខភាពមាន់ ដូចជា

- ការមិនបានបាញ់ថ្នាំងសំលាប់មេរោគអោយបានទៀងទាត់ជាប្រចាំ ជាពិសេសនៅពេលមានបញ្ហាផ្ទុះជំងឺឆ្លងកើតឡើង

- ការបណ្តោយអោយអ្នកផ្សេង ឬអ្នកមិនចាំបាច់ចូលក្នុងទ្រុងមាន់ កន្លែងចិញ្ចឹម ដែលជាហេតុធ្វើអោយមានការចំលងពីខាងក្រៅមកក្នុងទ្រុងចិញ្ចឹមរបស់បងប្អូន

- ការមិនបានអនាម័យទ្រុងចិញ្ចឹម ជាពិសេសកន្លែងផ្ទុះលាមកមាន់

@រក្សាសិទ្ធ រស់ ឆាំងគី

យើងមានទៅទទួលបង្រៀនបច្ចេកទេសចិញ្ចឹមមាន់ស្រែតាមអនឡាញ ដែលរៀនមួយចេះ 35$ ដោយមានការប្រឹក្សាផ្ទាល់បន្ថែមពីខ្ញុំ រស់ ឆាំងគី រហូតដល់បងប្អូន ចេះអាចធ្វើបាន!

ដូច្នេះបងប្អូនចាប់ផ្តើមចុះឈ្មោះរៀនបាន ជាមួយខ្ញុំ 092955189/0316360002






0 Comments:

Post a Comment

KKK
Share This