ឯកឧត្តម សរ ចំរ៉ុង អមដំណើរដោយ ឯកឧត្តម ស៊ូម សារឿន បានអញ្ជើញសំណេះសំណាល និងប្រកាសតែងតាំង គណៈកម្មការធិការសាខាបក្សប្រជាជនចំនួន១២ភូមិ និងឧបត្ថម្ភអំណោយ ជូនសមាជិកបក្សចំនួន៨៣នាក់ ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

ឯកឧត្តម សរ ចំរ៉ុង អមដំណើរដោយ ឯកឧត្តម ស៊ូម សារឿន បានអញ្ជើញសំណេះសំណាល និងប្រកាសតែងតាំង គណៈកម្មការធិការសាខាបក្សប្រជាជនចំនួន១២ភូមិ និងឧបត្ថម្ភអំណោយ ជូនសមាជិកបក្សចំនួន៨៣នាក់

ចំនួនអ្នកទស្សនា : Views


 ខេត្តក្រចេះ៖ ឯកឧត្តម សរ ចំរ៉ុង សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី១នៃរដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងជាអនុប្រធានក្រុមការងារគណបក្សចុះស្រុកព្រែកប្រសព្វ រួមជាមួយ ឯកឧត្តម ស៊ូម សារឿន អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះស្រុកព្រែកប្រសព្វ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំជ្រោយបន្ទាយ និង សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកព្រែកប្រសព្វ និងឃុំជ្រោយបន្ទាយ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងគណៈកម្មការធិការសាខាបក្សភូមិ ចំនួន១២ភូមិ ក្នុងឃុំជ្រោយបន្ទាយ និងបានឧបត្ថម្ភសារ៉ុង ចំនួន ៧៦សារ៉ុង និងថវិកាចំនួន៦៧០,០០០រៀល ដល់សមាជិកសមាជិការគណៈកម្មការធិការសាខាបក្សភូមិទាំង១២ សមាសភាពចូលរួមសរុប៨៣នាក់ ស្រី២៨នាក់ នៅទីស្នាក់ការគណបក្សឃុំជ្រោយបន្ទាយ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម សរ ចំរ៉ុង បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្ស ព្រមទាំងបានថ្លែងការកោតសរសើរ ថ្នាក់ដឹកនាំគណៈបក្សមូលដ្ឋានដែលបានខិតខំបំពេញការងារបម្រើគណបក្សទទួលបានជោគជ័យក្នុងការបោះឆ្នោតជាបន្តបន្ទាប់។ ឯកឧត្តមបានណែនាំឲ្យបន្តការងារកាន់តែសកម្មបម្រើប្រជាពលរដ្ឋ ជាពិសេស ត្រូវខិតខំបន្តថែរក្សាសមាជិកបក្សចាស់ និងបង្កើនសមាជិកថ្មីជាបន្តបន្ទាប់។ 

ទន្ទឹមនឹងនោះ ឯកឧត្តមប្រធានបានណែនាំឲ្យសមាជិកបក្សទាំងអស់ ត្រូវចូលរួមថែរក្សាសុខភាពអនាម័យ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣កុំនិង៣ការពារ ដោយត្រូវ ពាក់ម៉ាស់ជាប្រចាំ លាងសម្អាតដៃជាមួយសាប៊ូឬជែល កុំជួបជុំគ្នាច្រើន និងវិធានការក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ អោយទទួលបានជោគជ័យ។

ទីបញ្ជប់ ឯកឧត្តមប្រធានបានចែកអំណោយ និងជូនពរ បងប្អូនសមាជិកបក្សទាំងអស់ ប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
















0 Comments:

Post a Comment

KKK
Share This