ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១"នៅខេត្តកណ្តាល ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១"នៅខេត្តកណ្តាល

ចំនួនអ្នកទស្សនា : Views

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តកណ្តាលបានរៀបចំបើកវគ្គបណ្តុះបណ្តាលមន្ត្រី លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្តាល  តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ស្ដីពី“ការពិនិត្យ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១" ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីសិក្ខាកាមដែលជាគ្រូបង្ហាត់តាមក្រុង-ស្រុក ទាំង១១។


លោកជំទាវបានមានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នេះគឺជាការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត គឺដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់បម្រើអោយការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងក្នុងសភាពការណ៍ដែលប្រទេសជាតិបាននឹងកំពុងរងឥទ្ធិពល និង ផលប៉ះពាល់បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ហើយក្នុងដំណើរការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតគឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន ហេតុដូចនេះហើយទើប គ.ជ.ប យក ចិត្តទុកដាក់អនុវត្តការងារនេះឲ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន សំដៅរៀបចំការបោះឆ្នោត នាពេលខាងមុខ អោយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

 លោកជំទាវបានបញ្ជាក់ថា ដើម្បីដំណើរការបោះឆ្នោត ក៏ដូចជាការចុះ ឈ្មោះបោះឆ្នោត ទទួលបានលទ្ធផលល្អ ប្រព្រឹត្តទៅដោយរលូន មានរបៀបរៀបរយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ គ្មានអំពើហិង្សាកើតឡើង ក្នុងនាមគណៈអភិបាលខេត្ត និងក្នុងនាមគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត  សន្យាថានឹងផ្ដល់ការគាំទ្រ កិច្ចសហការជាមួយអាជ្ញាធរបោះឆ្នោតគ្រប់ លំដាប់ថ្នាក់ សំដៅធានាឲ្យការចុះឈ្មោះបោះឆ្នោត ក៏ដូចជាការបោះឆ្នោត នាពេលខាងមុខសម្រេចបាន ជោគជ័យ ប្រកបដោយបរិយាកាស សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទោះបីជាក្នុងបរិបទនៃការឆ្លងរាលដាលជំងឺ កូវីដ-១៩ យ៉ាងណាក្តី ប៉ុន្តែតាមរយៈការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ក្នុងការទប់ស្កាត់ និងគ្រប់គ្រងក៏ដូចជាការគោរពតាមវិធានការចាំបាច់នានាទាក់ទងនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងអត្រាកើនខ្ពស់នៃការចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ពិតជាអាចរួមចំណែក និងអំណោយផលល្អដល់ ដំណើរការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ។

  លោកជំទាវអភិបាលរង បានសំណូមពរដល់មន្ត្រីបោះឆ្នោត តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត សូមគោរពច្បាប់ បទបញ្ជា និងនីតិវិធី នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឲ្យបានគ្រប់ៗគ្នាជៀសវាងឲ្យបាននូវការឈ្លោះប្រកែកគ្នា ដែលនាំទៅដល់ការ ប្តឹងផ្តល់។

  លោកជំទាវបានផ្តាំផ្ញើចំពោះសិក្ខាកាមដែលជាគ្រូបង្ហាត់តាមក្រុង-ស្រុក ត្រូវយកចិត្ត ទុកដាក់ កត់ត្រានូវចំណុចថ្មីៗ ដែលគ្រូបង្ហាត់ គ.ជ.ប បានបង្ហាត់បង្ហាញ និងត្រូវត្រៀមខ្លួន ដើម្បីបន្តផ្ទេរ ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ សម្រាប់ការបណ្តុះបណ្តាលដល់ក្រុមចុះឈ្មោះបោះ ឆ្នោត នៅតាមក្រុងស្រុកបន្តទៀត៕











0 Comments:

Post a Comment

KKK
Share This