អភិបាលខេត្តកំពង់ស្ពឺ ចំនួន១៧៤លានរៀល ពីការប្រកួតបាល់ទាត់មិត្តភាព ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

អភិបាលខេត្តកំពង់ស្ពឺ ចំនួន១៧៤លានរៀល ពីការប្រកួតបាល់ទាត់មិត្តភាព ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងភរិយា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះ បាននាំយកថវិកាចំនួន១៧៤លានរៀល ដែលបានមកពីការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុម «ខ្ញុំស្រលាញ់កំពង់ស្ពឺ» និងក្រុម «Super Star» ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។

លោក វ៉ី សំណាង បានឲ្យដឹងថា ក្នុងចំណោមថវិកាទាំង១៧៤លានរៀលនោះ មានចំនួន៥០លានរៀន ជាការឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ដោយឡែក ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងភរិយា ក៏បានឧបត្ថម្ភថវិកាចំនួន១០លានរៀលទៀតផងដែរ។

គួរជម្រាបថា ការប្រកួតបាល់ទាត់នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែមីនាកន្លងទៅ នាពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ការប្រកួតដើម្បីជាឱកាសជួបជុំរបស់មន្រ្តីរាជការជុំវិញខេត្ត ដែលស្នេហាវិស័យកីឡាបាល់ទាត់នេះ មករួមគ្នាប្រកួត ដើម្បីបង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព ការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ក៏ដូចជាដើម្បីលើកកម្ពស់វិស័យកីឡា និងនិយាយដោយឡែក គឺកីឡានៅក្នុងខេត្តកំពង់ស្ពឺ។

ថវិកាដែលបានមកពីការឧបត្ថម្ភកម្មវិធី ការបរិច្ចាគពីសប្បុរសជន និងការលក់សំបុត្រចូលទស្សនា គឺសម្រាប់បរិច្ចាកផ្ទាល់ទៅកាន់មូលនិធិមន្ទីរពេទ្យកុមារអង្គរ៕

0 Comments:

Post a Comment

KKK
Share This