ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្ពោធបើកដំណើរការបន្ទប់ទារកដ្ឋាន សម្រាប់ជួយសម្រាលបន្ទុកដល់មន្ត្រីជាស្ត្រី ដែលមានកូនតូចនៅក្នុងបន្ទុក ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្ពោធបើកដំណើរការបន្ទប់ទារកដ្ឋាន សម្រាប់ជួយសម្រាលបន្ទុកដល់មន្ត្រីជាស្ត្រី ដែលមានកូនតូចនៅក្នុងបន្ទុក

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកដំណើរការបន្ទប់ទារកដ្ឋាន នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ការកសាងទារកដ្ឋាននេះឡើងគឺស្របនឹងអនុសាសន៍ដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុនម៉ាណែត ដោយចាត់ទុកកន្លែងថែទាំងទារកនិងកុមារ គឺពិតជាមានភាពចាំបាច់ ក្នុងការជួយសម្រាលបន្ទុកដល់មន្ត្រីជាស្ត្រី ដែលមានកូនតូចនៅក្នុងបន្ទុក ហើយម្តាយអាចវិលត្រលប់មកបំពេញការងារបានក្រោយពេលសម្រាលកូនរួច ព្រមទាំងអាចធ្វើការជូនស្ថាប័នដោយមិនមានការបារម្ភពីកូនតូច៕

0 Comments:

Post a Comment

KKK
Share This