នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ

ចំនួនអ្នកទស្សនា : Views

 ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានប្រគល់ករណីក្រុមអ្នកកាងល្បែងស៊ីសងខុសច្បាប់ព្រួតគ្នាវាយអ្នកសារព័ត៌មាននៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជូនឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

ទាក់ទងករណីនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ប្រាប់សារព័ត៌មាននៅថ្ងៃទី១៩ ខែមេសា មកឆ្នាំ២០២៣ ថា “ជូនស្នងការមុខការ”

សូមជម្រាបថាមកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនក្រុមបងធំកាងល្បែងស៊ីសងខុសច្បាប់ដែលព្រួតគ្នាវ៉ៃទាត់ធាក់លើអ្នកសារព័ត៌មានមួយរូបនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីដើមខែមេសា ឆ្នាំ២០២៣ យកមកផ្តន្ទាទោស តាមច្បាប់នៅឡើយទេ ពោលគឺជិតមួយខែហើយ ។

ជាមួយគ្នានេះ ក្រុមអ្នកសារព័ត៌មានឯករាជ្យបានទទូចដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិមេត្តាជួយ អន្តរាគមន៍និងរកយុត្តិធម៌ដល់អ្នកសារព័ត៌មានដែលរងការរំលោភបំពានពីក្រុមកាងល្បែងស៊ីសងខុសច្បាប់ផង ។

ចំណែកលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កំពុងស្រាវជ្រាវ ។

សូមជម្រាបថា ក្រុមអាឆើត ត្រូវបានគេដឹងថា កាងល្បែងឱ្យលោកផ្កាយម្នាក់និងជាជំនួយការអគ្គស្នងការរង នគរបាលជាតិមួយរូបផងដែរ ៕

0 Comments:

Post a Comment

KKK
Share This