ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកថវិកាចំនួន ១,១៥០,០០០រៀល , អង្ករ៥០គីឡូក្រាម, មី ១កេស, ភេសជ្ជៈ ៤កេស, ទឹកសុទ្ធ ៦កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកព្រិន្ទបាលឯក គង់ គ្រុយ សមាជិក វរអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលមានម្តាយទទួលមរណភាព កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅភូមិដំណាក់ចំបក់ ឃុំសំរោងលេី ស្រុកបន្ទាយមាស ខេត្តកំពត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
0 Comments:
Post a Comment