ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយ នៅរសៀលថ្ងៃនេះ...!!! ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយ នៅរសៀលថ្ងៃនេះ...!!!

ចំនួនអ្នកទស្សនា : Views


AKP ហ្សាកាតា: ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បាននាំព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta រដ្ឋធានីហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី ហើយ នៅរសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីឯកឧត្តម អ៊ាវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី និងលោក Wijaya Noeradi អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី ។

ព្រះអគ្គិជ័យកីឡា និងភ្លើងគប់នេះ ត្រូវបាននាំយកទៅរក្សាទុកនៅស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី ដើម្បីត្រៀមរៀបចំពិធីរត់ភ្លើងគប់ នៅរដ្ឋធានីហ្សាកាតា ជាផ្លូវការ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ខាងមុខ ៕










0 Comments:

Post a Comment

KKK
Share This