(តាកែវ)៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០២ខ្នងជាបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។
នៅក្នុងពិធីប្រគល់ផ្ទះទេវតានេះដែរ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
១- ផ្ទះទំហំ ៨ គុណ ១១ម៉ែត្រ សង់ជូនគ្រួសារប្អូនស្រី ស៊ាន ស្រីនិច ជាជនពិការជើង រស់នៅភូមិក្រាំងឈើនាង ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ ប្អូនស្រីមានជំងឺហើមជើងពីកំណើត(ជើងដំរី) រស់នៅជាមួយសមាជិកគ្រួសារ៦នាក់ ក្នុងជីវភាពក្រីក្រលំបាក។ ផ្ទះនេះជាអំណោយកេរ្តិ៍មរកតរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
២- ផ្ទះទំហំ ៦ គុណ ៧ម៉ែត្រ សង់ជូនគ្រួសារលោក យាយ ប្រាក់ សារឿន អាយុ៦២ឆ្នាំរស់នៅភូមិកន្សោមអក ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ ជាអំណោយកេរ្ត៍មរតក របស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
បន្ថែមលើអំណោយផ្ទះខាងលើ ពួកគាត់ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀតផងដែរ។ ជាមួយកម្មវិធីសប្បាយរីករាយយ៉ាងក្រៃលែងនេះដែរ លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមការងារ ក៏បានចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះដែរ អំណោយរួមមាន៖ សម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ជែលលាងដៃ, សាប៊ូលាងដៃ និងថវិកាមួយចំនួន។
បន្ទាប់មក នៅព្រឹកថ្ងៃដដែលនេះផងដែរ លោកជំទាវ ក៏បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំមានជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខយកទៅប្រគេនតាមបណ្តាវត្តចំនួន០៤ក្នុងស្រុកទ្រាំង និងស្រុកកោះអណ្តែតនៃខេត្តតាកែវ។ ពីធីនេះត្រូវប្រារព្ធរួមគ្នានៅបរិវេណវត្តកសាងបវរ ហៅវត្តដូនភេី ក្នុងឃុំខ្វាវ ខេត្តតាកែវ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវផងដែរ។ នាឱកាសនោះ លោកជំទាវ និងក្រុមការងារ បានអញ្ចើញប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤វត្តទៅតាមទំនៀមទម្លាប់ប្រពៃណី។ លោកជំទាវ ក៏បាន សំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនជូន ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកជំទាវបានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ។
វត្តអារាមដែលទទួលបានទេយវត្ថុនាពេលនេះរួមមាន៖
១-វត្ត ជួស ឃុំជីខ្មា
២-វត្ត ថ្មផុស ឃុំជីខ្មា
៣-វត្ត កសាងបវ ហៅវត្ត ដូនភេី ឃុំខ្វាវ
៤-វត្ត ឫស្សីស្រុក ឃុំអង្គកែវ
ចំពោះទេយ្យវត្ថុដែលប្រគេនក្នុង១វត្តៗរួមមាន៖
០១-អង្ករ១តោន
០២-ត្រីខ ចំនួន១កេស មាន១០យួរ
០៣-មីចំនួន៥កេសធំ
០៤-ភេសជ្ជៈខារ៉ាបាវ ចំនួន៣កេស
០៥-ត្រីងៀតចំនួន ១០ គីឡូក្រាម
០៦-សាច់ក្រកចំនួន១០ គីឡូក្រាម
០៧- សាច់ជ្រូកផាត់ ចំនួន១០ គីឡូក្រាម
០៨-ទឹកដោះគោខាប់ ចំនួន២កេស
០៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ
១០-តែ ចំនួន ២គីឡូក្រាម
១១-ស្ករសចំនួន១បេ
១២-អំបិលចំនួន១បេ
១៣-ប៊ីចេងចំនួន១បេ
១៤- ទឹកត្រីចំនួន៥យួ
១៥- ទឹកស៊ីអ៊ីវចំនួន៥យួរ
១៦- សាប៊ូដុំ ចំនួន ៣០ ដុំតូច
១៧- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៨- វីតាមីនសេ ចំនួន ១០ ប្រអប់
១៩- ប្រេងកូឡា ចំនួន ៥ ដុំ
២០- ប្រេងខ្យល់ ចំនួន៥ដុំ
២១- ម៉ាស ចំនួន២០ ប្រអប់ ស្មើនឹង១០០០ម៉ាស
២២- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
២៣- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
២៤- ស្លាដក់ចំនួន៤៩
២៥- ថវិកា ចំនួន២លានរៀល៕
0 Comments:
Post a Comment