ថ្ងៃស្អែកថ្នាក់ដឹកនាំនិងតំណាង សភានៅក្នុងតំបន់អាស៊ី-អឺរ៉ុប រួមនឹងអង្គការដៃគូជាង៣០ប្រទេស និងស្ថាប័នដៃគូ នឹងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

ថ្ងៃស្អែកថ្នាក់ដឹកនាំនិងតំណាង សភានៅក្នុងតំបន់អាស៊ី-អឺរ៉ុប រួមនឹងអង្គការដៃគូជាង៣០ប្រទេស និងស្ថាប័នដៃគូ នឹងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ចំនួនអ្នកទស្សនា : Views

 សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នៅថ្ងៃទី១៦ ខែវិចិ្ឆកាស្អែកនេះ តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”។

កិច្ចប្រជុំភាពជាដៃសភាតំបន់អាស៊ី-អឺរ៉ុប នេះ ជាផ្នែកសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងខែវិច្ឆិកានេះដែរ។ ASEM ជាកិច្ចប្រជុំក្រៅផ្លូវការមួយសម្រាប់ជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូ លើកកម្ពស់សន្តិភាព សន្តិសុខ វឌ្ឍនភាពសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព។

ព្រឹត្តិការណ៍សំខាន់ទំាងពីរនេះនិងជាមោទនភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជាទំាងមូល ក៏ដូចជារាជរដ្ឋាភិបាលនិងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងវិស័យការទូតនៅក្នុងការពង្រឹងវប្បធម៌សន្ទនា ការថែរក្សាសន្តិភាព ការជួយជំរុញលើកកម្ពស់ពហុភាគីនិយម និងការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ របស់កម្ពុជា។ 

ក្រៅពីការងារស្នូលនៃកិច្ចប្រជុំ ដែលត្រូវពិភាក្សាលើបញ្ហាកំពុងប្រឈមរបស់ពលរដ្ឋនៅក្នុងតំបន់ទាំងពីរ ដូចជាបញ្ហាជំងឺរាតត្បាត អសន្តិសុខ បរិស្ថាន សង្គម សេដ្ឋកិច្ច ជាដើមនោះ ព្រឹត្តិការណ៍នេះក៏ជាឱកាសដែលកម្ពុជាបានបង្ហាញពីវប្បធម៌ ប្រពៃណីនិងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្លួនដល់អន្តរជាតិពិសេសប្រជាពលរដ្ឋទំាងពីរទ្វិប បានដឹងនិងជាការទាក់ទាញទំាងអ្នកទេសចរនិងវិនិយោគឲ្យមកទស្សនានិងបណ្តាក់ទុនបន្ថែមទៀត​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញក្រោយពីវិបត្តិកូវីដ-១៩ ប្រមាណជា២ឆ្នាំមកនេះ។

ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១នេះ នៅក្នុងពិធីបើកកិច្ចប្រជុំ ដែលប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១៦ វិច្ឆិកាស្អែកនេះ ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលជាសហប្រធាន ASEP11 និងក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ សុន្ទរកថាគន្លឹះ និងការប្រកាសបើកកិច្ចប្រជុំជាផ្លូវការផងដែរ៕

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) នឹងផ្សាយផ្ទាល់ពិសេស ពីកិច្ចប្រជុំដ៏មានសារ:សំខាន់នេះ ៕



0 Comments:

Post a Comment

KKK
Share This