1- ពពួកវត្ថុធាតុ ដែលនាំអោយមាន់មានបញ្ហាសាច់ស ឬស្លេក បើកាលណាបងប្អូនប្រើវាលើសកំរិតលើសលប់
- ចុងអង្ករ
- កន្ទក់
- ដំឡូងមី
- បន្លែ
- បាយក្រៀម.......
សូមបញ្ជាក់ថា ពោត គឺជាវត្ថុធាតុដើមដែលសំបូរអង់លឿង ដែលជួយអោយមាន់បង្កើនសាច់លឿង និងជាវត្ថុធាតុចាំសំរាប់មាន់។
ដូច្នេះរាល់ការផ្តល់ចំណីប្រចាំថ្ងៃ ត្រូវកំណត់ពោត ជាគោល ឬអាចនិយាយបានថា ប្រើពោតអោយច្រើនជាងបន្តិចលើវត្ថុធាតុដើមខាងលើដូចជា ចុងអង្ករ កន្ទក់ ដំឡូងមី និងបន្លែ។
2- សំរាប់ការគ្រប់គ្រង និងថែទាំវិញ វាក៏មានឥទ្ធិពលខ្លាំងណាស់ដែរលើការដុះរោមមាន់ និងគុណភាពសាច់មាន់ (សាច់លឿង មិនស្លេក)
- ត្រូវចាំថា ការចិញ្ចឹមមាន់ស្រែ ត្រូវធ្វើម៉េចអោយមាន់ បានធ្វើលំហាត់ប្រាណ និយាយរួមត្រូវមានទីធ្លាសំរាប់ដើរលេង ឬដើរចំណី ក្នុងបរិវេណមួយយើងកំណត់ ជាពិសេសការដើរលេងនេះ វាអាចជួយមាន់បានសំយោគខ្លួនវាពីពន្លឺព្រះអាទិត្យ ដែលជាហេតុជំងឺដល់រោម និងស្បែកមាន់។
ការធ្វើបែបនេះ វាមិនត្រឹមតែជួយអោយមាន់ មានសាច់លឿងល្អ រោមដុះជិតនោះទេ តែវាបានជួយអោយមាន់សុខភាពល្អថែមទៀតផង!
- កន្លែងដាក់ ដែលមានធ្នើរសំរាប់ដេក ក៏អាចអោយមានធ្វើលំហាត់ប្រាណបានមួយចំណែកដែរ ដោយសារវាបានហក់លោតចេញឡើងៗ នៅឡើងដេក ឬចុះពីដេក។ ដូច្នេះវាជួយអោយសាច់ដុំមាន់រឹងមាំ មិនជ្រាយ ឬសាច់រអិល។
សូមបញ្ជាក់ជារួមថា តំរូវការទីផ្សារសំរាប់មាន់ស្រែ គឺមាន់មានរោមដុះជិត សាច់លឿង មិនស្លេក សាច់មិនរអិល មិនជ្រាយ។
@រក្សាសិទ្ធ រស់ ឆាំងគី
........................💞..........................
មានទទួលបង្រៀនតាមអនឡាញ មួយចេះ 35$ ជាមួយនឹងការប្រឹក្សាបច្ចេកទេសជូនបងប្អូនជាសិក្ខាកាម! ដូច្នេះបងប្អូនអាចចុះឈ្មោះរៀនបាន 092 955 189
0 Comments:
Post a Comment