អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះកាយប្រឡាយ ផ្លូវ ដើម្បីធ្វើការរំដោះទឹក បញ្ជៀសការជន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ពិសេសបញ្ជៀសការជន់លិចការរដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះកាយប្រឡាយ ផ្លូវ ដើម្បីធ្វើការរំដោះទឹក បញ្ជៀសការជន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ពិសេសបញ្ជៀសការជន់លិចការរដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី

ចំនួនអ្នកទស្សនា : Views

 


ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំមន្ត្រីជំនាញ កងកំលាំងទាំងបី និងអាជ្ញាធរក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និងស្រុកស្អាង ចុះកាយប្រឡាយ ផ្លូវ ដើម្បីធ្វើការរំដោះទឹក បញ្ជៀសការជន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ពិសេសបញ្ជៀសការជន់លិចការរដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី។

ទីតាំងដែលត្រូវធ្វើការស្ដាយ និងកាយបញ្ចៀសការជន់លិច រួមមាន ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់ចំណុចតំបន់ចាបយំ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានប្រឡាយ៩៤ និងប្រឡាយ៩៦ ជាប្រឡាយសំខាន់ក្នុងការរំដោះ និងជម្លៀសទឹក ដើម្បីបញ្ចៀសការជន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ដែលជាបេះដូងរបស់ខេត្តកណ្ដាល និងទីតាំងមួយទៀត ស្ថិតនៅខាងលិចភ្នំស្អាង ក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលជាតំបន់សំខាន់ដើម្បីបញ្ចៀសការជន់លិច ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលគ្រោងនឹងធ្វើការហោះហើរនៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខនេះ៕






















0 Comments:

Post a Comment

KKK
Share This