ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោក វុធ សារី ចុះដឹកនាំកម្លាំងចម្រុះបង្រ្កាបទីតាំងស្តុកឈើខុសច្បាប់ ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោក វុធ សារី ចុះដឹកនាំកម្លាំងចម្រុះបង្រ្កាបទីតាំងស្តុកឈើខុសច្បាប់

ចំនួនអ្នកទស្សនា : Views

  



ខេត្តព្រះវិហារ ៖ ឈើខុសច្បាប់ជាង30មែត្រគុប ត្រូវបានសមត្ថកិច្ចបង្រាប កាលពីរសៀលថ្ងៃអាទិត្យ ទី២៩ខែសីហា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ និងដឹកនាំសម្របសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារបានដឹកនាំកម្លាំងចម្រុះមានអភិបាលរងស្រុក កងរាជអាវុធហត្ថស្រុក អធិការស្រុក និងជំនាញរដ្ឋបាលព្រៃឈើស្រុក ចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង រឹបអូសគោយន្ត១គ្រឿង ឈើប្រមាណ៣០ម៉ែត្រគូបដែលឈ្មួញទិញឈើថ្មីយកមកហាលអោយចាស់ដើម្បីបន្លំភ្នែកសមត្ថកិច្ចថាឈើផ្ទះចាស់ រួចដឹកយកទៅលក់អោយឈ្មួញបន្តស្ថិតនៅ ភូមិឆែបពី ឃុំឆែប2 ស្រុកឆែប ខេត្តព្រះវិហារ ។ ឈើខុសច្បាប់ទាំងនោះត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកឆែប ដើម្បីចាត់ការទៅតាមច្បាប់ ។

លោក វុធ សាវី បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា ទីតាំងស្តុកឈើខុសច្បាប់ ដែលលោកដឹកនាំកម្លាំងចម្រុះទៅបង្រ្កាបនោះ គឺក្រុមឈ្មួញតែងតែធ្វើសកម្មភាពដើរប្រមូលទិញ និងកាប់ខ្លួនឯងខ្លះ ហើយដឹកជញ្ជូនឈើ ចេញពីក្នុងព្រៃតាមគោយន្តមកស្តុកទុកនៅក្រោយផ្ទះ ដើម្បីលើកដាក់រថយន្ត យកទៅលក់បន្តអោយឈ្មួញ ។


យោងតាមប្រភពរាយការណ៍របស់ប្រជាពលរដ្ឋនៅភូមិឆែបកើតបា


នអោយដឹងថា ឈើខុសច្បាប់

ជាង30មែត្រគុបដែលត្រូវបានក្រុមសមត្ថកិច្ចបង្ក្រា

បនេះ ជាឈើរបស់ឈ្មួញដុះស្លែឈ្មោះតាឡាំ ដែលបានរកសុីខុសច្បាប់យូមកហើយ តែការរកសុី

របស់ឈ្មោះម្នាក់នេះមានល្បិចខ្ពស់ណាស់ ដោយ

ដើរប្រមូលទិញឈើពីប្រជាពលរដ្ឋយកមកត្រាំទឹក

ឬលាបប្រេងខ្មៅ ដើម្បីបន្លំធ្វើជាឈើចាស់ឬយក

មកធ្វើជាផ្ទះ បាន2/3ខែក្រោយមករុះរើលក់អោយ

ឈ្មួញបន្ត នេះជាល្បិចដែលក្រុមឈ្មួញធ្វើដរដែលៗមិនមានអ្វីប្លែកលើយ ។



លោក វុធ សាវី បានបន្តអោយដឹងថា សមត្ថកិច្ច

បានខិតខំខ្លាំងណាស់ ក្នុងការស្រាវជ្រាវរកមុខសញ្ញាអ្នករកសុីបទល្មើសហើយក៍បង្ក្រាបបាន

ជាបន្តបន្ទាប់ផងដែរ ៕



0 Comments:

Post a Comment

KKK
Share This