ព្រៃវែង ÷ អភិបាលស្រុកកំពង់រោទិ៍លោក សុច ពិសីខេត្តស្វាយរៀង ក្នុងពេលអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែ ប្រវែង៥៥០ម៉ែត្រនៅឃុំព្រៃធំ ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១ នេះបានប្រាប់ទូរទស្សន៍ ឲ្យដឹងថា តាមរយៈមូលនិធិឃុំសង្កាត់ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ថវិកាយ៉ាងច្រើនសម្រាប់ស្ថាបនាផ្លូវនិងប្រពន្ធ័រំដោះទឹកជាច្រើនខ្សែនៅក្នុងឃុំទាំង៩របស់ស្រុកដើម្បីដាក់ឲ្យពលរដ្ឋប្រើប្រាស់ខណៈដែលផ្លូវមួយចំនួននៅក្នុងខេត្តត្រូវបានអភិវឌ្ឍពីផ្លូវដីទៅជាផ្លូវបេតុងនិងផ្លូវក្រាលថ្មបំបែក។
លោកបានបន្តថាស្រុកកំពង់រោទិ៍ នៅឆ្នាំ២០២១នេះតាមរយះមូលនិធិឃុំសង្កាត់ស្រុកបានទទួលថវិកាសម្រាប់ធ្វើការអភិវឌ្ឍន៍ប្រព័ន្ធគមនាគមន៍ ផ្លូវ ចំនួន ១៦ គម្រោងដែលជាប្រភេទផ្លូវក្រាលថ្មបំបែកផ្លូវបេតុងឆ្អឹងដែក និងប្រព័ន្ធលូររំដោះទឹកចំនួន ៣គម្រោងក្នុងនោះក្រុមការងារបានធ្វើការស្ថាបនាផ្លូវបេតុងបានចំនួនពីរខ្សែគិតទាំងថ្ងៃបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែងជិត ៦០០ ម៉ែត្រនៅក្នុងឃុំព្រៃធំ ខណៈដែលផ្លូវក្រាលថ្មបំបែកមួយចំនួនបាននិងកំពុងស្ថាបនាជាបណ្ដើរហើយក្រោមការដេញថ្លៃពីក្រុមហ៊ុនម៉ៅការក្នុងស្រុក។
ទន្ទឹមនឹងនោះដែរលោកអភិបាលស្រុកបានស្នើដល់ពលរដ្ឋដែលនៅអមសងខាងផ្លូវត្រូវចូលរួមបដិភាគដើម្បីឲ្យក្រុមការងារស្ថាបនាផ្លូវឱ្យបានត្រឹមត្រូវទៅតាមគម្រោងពិសេសចូលរួមពិនិត្យការងារស្ថាបនាផ្លូវជាមួយនឹងក្រុមម៉ៅការអោយបានជាប់ជាប្រចាំដើម្បីរកគុណភាពផ្លូវនិងធានាដល់ការប្រើប្រាស់បានយូរអង្វែ ពីព្រោះសមិទ្ធផលទាំងនេះជាថវិកាចេញពីញើសឈាមរបស់បងប្អូនក្នុងកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំជូនរាជរដ្ឋាភិបាល។ ជាមួយនោះដែរក្នុងនាមរដ្ឋបាលស្រុកលោកសុចពិសី នូវបានអំពាវនាវដល់ពលរដ្ឋបន្តអនុវត្តវិធានសុខាភិបាល និងអនុសាសន៍ណែនាំបន្ថែមរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ៣ការពារនិង ៣ កុំ ដើម្បីរួមបញ្ជៀសជំងឺកូវីដ១៩ចម្លងចូលសហគមន៍ខណៈដែលខេត្តស្វាយរៀងពិសេស ពលរដ្ឋនិងកម្មករនៅក្នុងស្រុកកំពង់រោទិ៍ មួយចំនួនបាននិងកំពុងរងដោយជំងឺ covid ១៩ នៅតាមមូលដ្ឋាន គួរអោយព្រួយបារម្ភ៕
0 Comments:
Post a Comment