ព្រៃវែង ÷ នៅព្រឹកថ្ងៃអង្គា ទី ២១ ខែកញ្ញា ឆ្នាំ ២០២១ លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងបានប្រាប់ភ្នាក់ងារសារព័តមានយើងឲ្យដឹងថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះរដ្ឋបាលខេត្តបានដាក់ឲ្យវត្តចំនួន៤ រួមនឹងព្រះសង្ឃគណៈកម្មការអាចារ្យវត្តនិងដូនជីចំនួន២៦០ អង្គ /នាក់ដាក់អោយធ្វើចត្តាឡីសក័បន្ទាប់ពីព្រះសង្ឃនិងគណៈកម្មការអាចារ្យវត្តមួយចំនួននៅក្នុងខេត្តបានរង វិជ្ជមានជំងឺកូវីដ១៩ ពីពុទ្ធបរិស័ទដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីបុណ្យចេញផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្ត។
លោកបានបន្តថានៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ:ស្វាយរៀងមានវត្តចំនួន ១០ ក្នុងចំណោមវត្តក្នុងខេត្តជាង២០០វត្ត និងព្រះសង្ឃចំនួន៤ អង្គ /នាក់បានរងជំងឺកូវីដ១៩បច្ចុប្បន្នក្រុមគ្រូពេទ្យបានធ្វើការព្យាបាលឱ្យជាសះស្បើយចំនួន ៣អង្គ/នាក់និងអ្នកដឹកនាំសាសនាផ្សេងៗចំនួនម្នាក់បានមានជំងឺកូវីដ១៩ហើយត្រូវបានក្រុមគ្រូពេទ្យធ្វើការព្យាបាលឱ្យជាសះស្បើយហើយផងដែរបច្ចុប្បន្នវត្តចំនួន ៤ នៅក្នុងភូមិសាស្ត្រខេត្តនិងគណៈកម្មការអាចារ្យវត្តដូនជីនិងព្រះសង្ឃចំនួន២៦០អង្គ/នាក់បាននិងកំពុងបន្តធ្វើចត្តាឡីសក័នៅតាមវត្តទាំង៤នោះ។
ជុំវិញនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌលោកប្រធានមន្ទីរធម្មការនិងសាសនាខេត្តក៏បានអំពាវនាវដល់ពលរដ្ឋព្រះសង្ឃបន្តរួមអនុវត្តវិធានការសុខាភិបាលនិងអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ៣ ការពារនិង៣កុំឲ្យបានខ្ជាប់ខ្ជួនតាមរយៈពាក់ម៉ាសលាងសម្អាតដៃនិងគម្លាតសង្គម គម្លាតបុគ្គលពិសេសគណះកម្មការអាចារ្យវត្តគប្បីចាត់ចែងរៀបចំដាក់អាកុល ឬ ជែល ដើម្បីលាងសម្អាតដៃមុនចូលគោរពពិធីបុណ្យ ពិសេសវាស់កំដៅទៅតាមការណែនាំរបស់ក្រសួងធម្មការនិងក្រសួងសុខាភិបាលបានណែនាំរួមបញ្ជីជំងឺឆ្លងចូលសហគមន៍៕
0 Comments:
Post a Comment