ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បញ្ជា​អោយ​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ខណ្ឌ​ ៧​ មករា​ ដែល​ប្រេីហឹង្សា​លេី​ពលរដ្ឋ​ល្មើស​ច្បាប់​ចរាចរណ៍​ យប់ថ្ងៃទី​ ៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២១​ ! ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បញ្ជា​អោយ​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ខណ្ឌ​ ៧​ មករា​ ដែល​ប្រេីហឹង្សា​លេី​ពលរដ្ឋ​ល្មើស​ច្បាប់​ចរាចរណ៍​ យប់ថ្ងៃទី​ ៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២១​ !

ចំនួនអ្នកទស្សនា : Views

 


ទោះបីក្នុង​វីដេអូ​ ឃេីញ​ពលរដ្ឋ​ល្មើស​ច្បាប់​ចរាចរណ៍​ ជិះម៉ូតូ​គេចវេសពីគោលដៅ​ត្រួតពិនិត្យ​ក៏ដោយ​ តែ​ការ​ប្រេីអំពេីហឹង្សា​លេី​ពលរដ្ឋ​ ធ្វេី​អោយ​មហាជន​រិះគន់​កក្រើក​ ហ្វេសប៊ុក​ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ស្រាយបំភ្លឺ ៣ចំណុច ករណីមន្ត្រីអន្តរាគមន៍បង្ករបួសស្នាមដល់ស្ត្រីម្នាក់នេះផងដែរ​ 


ករណីស្ត្រីម្នាក់ត្រូវបានប៉ូលិសចរាចរណ៍វៃបែកក្បាលហូរឈាម កំពុងទទួលបានការចាប់អារម្មណ៍ពេញបណ្តាញសង្គមហ្វេសប៊ុក។តាមព័ត៌មានដែលចែកចាយព្រោងព្រាត បានឲ្យដឹងថា ស្រ្តីរូបនេះ បានជិះម៉ូតូជាមួយប្អូនប្រុស ហើយដល់កន្លែងត្រួតពិនិត្យជាតិស្រវឹង មិនព្រមឈប់ ទើបត្រូវប៉ូលិសចរាចរណ៍វៃមួយអាយកូមបណ្តាលឲ្យដួលម៉ូតូនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី៨ ខែកញ្ញានេះ ត្រង់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច ស្ថិតនៅតាមបណ្ដោយផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។



ឆ្លើយតបនឹងហេតុការណ៍នេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញនូវសេចក្តីបកស្រាយបំភ្លឺ ទាក់ទងទៅនឹងករណីនេះ ដោយបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានសម្រេច ៣ចំណុច ៖


១.​ មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ បន្ទាប់ពីពេលកេីតហេតុ​រួច​ ។

២.​ សមត្ថកិច្ចនឹងឱ្យមន្ត្រីបង្ក​ ជួបជាមួយក្រុមគ្រួសារជនរងគ្រោះចរចារគ្នារឿងសំណង​ ថ្លៃព្យាបាល​ …បេីជនរងគ្រោះមិនសុខចិត្ត​ សមត្ថកិច្ចនឹងអនុវត្តបន្តដោយក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ។

៣.​ ប្រសិនបេីជនរងគ្រោះចរាចរត្រូវគ្នាបញ្ចប់រឿងត្រឹមសំណង​ មន្ត្រីនោះក៏នៅតែត្រូវអនុវត្តវិន័យកងកម្លាំងផងដែរ​ ៕

0 Comments:

Post a Comment

KKK
Share This