រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យប្រតិភូការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) ចូលជួបសម្តែងការគួរសម និងពិភាក្សាការ ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យប្រតិភូការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) ចូលជួបសម្តែងការគួរសម និងពិភាក្សាការ

ចំនួនអ្នកទស្សនា : Views


(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យប្រតិភូនៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (United Nations Office for Project Services – UNOPS) ដឹកនាំដោយ អ្នកនាង អ៉ីដា ក្រាចា (Ms. Eda KRAJA) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

គោលបំណងនៃជំនួបនាឱកាសដើម្បីជាការណែនាំខ្លួនពីសំណាក់អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ UNOPS ដែលទើបទទួលបានតែងតាំងថ្មី និងកិច្ចពិភាក្សាអំពីលទ្ធភាព និងឱកាសនៃការបង្កើតកិច្ចសហប្រតិបត្តិការនាពេលអនាគត ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន លើគម្រោងនានាដែលអាចត្រូវការជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសពី UNOPS ដើម្បីជាការចូលរួមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ភស្តុភារកម្ម និងសុវត្ថិភាពផ្លូវថ្នល់នៅកម្ពុជា៕

0 Comments:

Post a Comment

KKK
Share This