រដ្ឋបាលរាជធានីភ្នំពេញ រៀបចំសិក្ខាសាលាស្ដីពីការកាត់បន្ថយសំណល់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំសិក្ខាសាលាស្ដីពីការកាត់បន្ថយសំណល់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងសិក្ខាសាលាស្តីការកាត់បន្ថយសំណល់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ សិក្ខាសាលានេះ រៀបចំធ្វើឡើងនៅសាលាធានីភ្នំពេញ ដោយមានការចូលរួមពីលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងលោកគ្រូ អ្នកគ្រូមកពីសាលារដ្ឋ និងឯកជន សរុបជាង៥០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក ហួត ហៃ បានលើកឡើងថា សព្វថ្ងៃការប្រើប្រាស់ថង់ប្លាស្ទិកមានការកើនឡើងជាគំហុក គិតចាប់តាំងពីការនាំចូលប្លាស្ទិកមកប្រទេសកម្ពុជាជាង២៥ឆ្នាំមុន។ ក្នុងន័យនេះ ដើម្បីទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិក ប្រជាពលរដ្ឋសូមចូលរួមអនុវត្តវីធីសាស្រ្ត ចំនួន៤ រួមមាន៖ ទី១៖ បដិសេដមិនប្រើប្រាស់ថង់ប្លាស្ទិក ឬមិនទទួលថង់ប្លាស្ទិក, ទី២៖ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក, ទី៣៖ ប្រើប្រាស់ឡើងវិញ និងទី៤៖ ការកែច្នៃឡើងវិញ។

លើសពីនេះ លោកបានជំរុញដល់ភាគីពាក់ព័ន្ធធ្វើការអប់រំ និងផ្សព្វផ្សាយចំណេះដឹង អំពីការកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស់ស្ទិកទេ» នៅតាមបណ្តាគ្រឹះស្ថានអប់រំសាធារណៈ និងវិស័យឯកជនជាដើម។

ជាមួយគ្នានេះ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានឲ្យដឹងថា គិតចាប់ពីថ្ងៃបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ មន្ទីរបរិស្ថានបានផ្សព្វផ្សាយយុទ្ធនាការនេះ នៅគ្រប់គ្រឹះស្ថានសិក្សារបស់រដ្ឋចំនួន២៤៩ ចាប់ពីថ្នាក់មតេយ្យ ដល់វិទ្យាល័យ, គ្រឹះស្ថានឯកជនចំនួន៥៣សាលា ក្នុងចំណោម៥០៩សាលា នៅទូទាំងរាជធានីភ្នំពេញ និងតាមរោងចក្រចំនួន២៩ ដែលសរុបអ្នកចូលរួមមានជាង២លាននាក់។

គួរជម្រាបថា ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ‍» ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងឲ្យសិស្សានុសិស្ស នៅតាមសាលារៀនទាំងអស់ និងប្រជាពលរដ្ឋ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីភាពស្រស់ស្អាតនៅកម្ពុជា៕

0 Comments:

Post a Comment

KKK
Share This