សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធអគារអន្តេវាសិកដ្ឋាន អគារបណ្ណាល័យ ទីចាត់ការ និងសមិទ្ធផលនានា ក្នុងបរិវេណវិទ្យាល័យ សម្ដេចក្រឡាហោម ស ខេង តាគ្រាម ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធអគារអន្តេវាសិកដ្ឋាន អគារបណ្ណាល័យ ទីចាត់ការ និងសមិទ្ធផលនានា ក្នុងបរិវេណវិទ្យាល័យ សម្ដេចក្រឡាហោម ស ខេង តាគ្រាម

ចំនួនអ្នកទស្សនា : Views

នារសៀលថ្ងៃអង្គារ​ ទី១៥ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារអន្តេវាសិកដ្ឋាន អគារបណ្ណាល័យ ទីចាត់ការ របង ខ្លោងទ្វារ ក្នុងបរិវេណវិទ្យាល័យ សម្ដេចក្រឡាហោម ស ខេង តាគ្រាម និងសមិទ្ធផលនានា​ ក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស​ ខេង​ បានថ្លែងអំណរគុណដល់ក្រុមការងារចុះមូលដ្ឋានឃុំតាគ្រាម ស្រុកបាណន់ ក្រោមការដឹកនាំរបស់ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ដែលបានរួមកម្លាំងសាមគ្គីគ្នារួមចំណែកកសាងបានសមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន ភូមិ និងឃុំ ទាំងឃុំតាគ្រាម និងភូមិ ឃុំនានា ក្នុងស្រុកបាណន់ ជាក់ស្ដែងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងឃុំតាគ្រាម ស្រុកបាណន់ និងនិយាយជារួមទូទាំងខេត្តបាត់ដំបង និងទូទាំងប្រទេសកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយបរិយាកាសសន្តិសុខ សុវត្ថិភាព គ្មានអំពើហិង្សា ពិសេសស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដោយមានពលរដ្ឋអញ្ជើញទៅបោះឆ្នោតច្រើនលើសលុបជាប្រវត្តិសាស្ត្រ។

សម្ដេចក្រឡាហោម​ បានរំលឹកថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតដល់ការបោះឆ្នោត២០២៣នេះ កម្ពុជា​បានរៀបចំការបោះឆ្នោតចំនួន ១៨លើករួចមកហើយ ហើយការបោះឆ្នោតចុងក្រោយនេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ធៀបនឹងការបោះឆ្នោតមុនៗ ជាពិសេសមានអត្រាអ្នកបោះឆ្នោតខ្ពស់។ សម្ដេចក្រឡាហោម បានបង្ហាញសុទិដ្ឋិនិយមថា ការបោះឆ្នោតនាពេលខាងមុខនៅកម្ពុជា នឹងកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត។

ពាក់ព័ន្ធនឹងសមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ សម្ដេចក្រឡាហោម ស ខេង បានប្រកាសប្រគល់សមិទ្ធផលទាំងនេះ ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន គ្រប់គ្រង ប្រើប្រាស់ និងថែទាំឱ្យបានល្អ ដើម្បីឱ្យសមិទ្ធផលទាំងនេះបានដើរតួនាទីចូលរួមលើកកម្ពស់វិស័យអប់រំឱ្យកាន់តែរីកចម្រើន និងគង់វង្សយូរអង្វែង ស្របតាមសេចក្ដីប្រាថ្នារបស់ប្រទេសជាតិ៕

ដោយ​ ៖​ នាយកដ្ឋានព័ត៌មានវិទ្យា

0 Comments:

Post a Comment

KKK
Share This