អភិបាលខេត្តកណ្ដាល ប្រគល់ប្លង់រឹងជិត២ពាន់បណ្ណជូនពលរដ្ឋចំនួន២ភូមិ ក្នុងឃុំកោះរះ ស្រុកល្វាឯម ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

អភិបាលខេត្តកណ្ដាល ប្រគល់ប្លង់រឹងជិត២ពាន់បណ្ណជូនពលរដ្ឋចំនួន២ភូមិ ក្នុងឃុំកោះរះ ស្រុកល្វាឯម

ចំនួនអ្នកទស្សនា : Views

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន១,៩៨៥ក្បាលដី ជូនដល់ប្រជាពលរដ្ឋដែលរស់ភូមិកោះរះលើ និងភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម។

ការប្រគល់បណ្ណជូនប្រជាពលរដ្ឋនេះធ្វើឡើងនារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ លោកអភិបាលខេត្តបានឱ្យដឹងថា ការចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។ ដូច្នេះការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ក៏ដូចជាការវិនិយោគក្នុងវិស័យកសិកម្មឱ្យកាន់តែកើនឡើងថែមទៀត។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា ការចុះបញ្ជីរួចរាល់ក្នុងភូមិកោះរះលើ និងភូមិកោះរះក្រោម ដែលនឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនម្ចាស់កម្មសិទ្ធិមានចំនួន១,៩៨៥ក្បាលដី ក្នុងនោះភូមិកោះរះលើចំនួន១,៣១៨ក្បាលដី និងភូមិកោះរះក្រោមចំនួន៦៦៧ក្បាលដី។

លោកប្រធានមន្ទីរបានបន្ថែមថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន១៨៦លើក ស្មើនឹង២៧០,៩២៦ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី១៨៧ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុជូនប្រជាពលរដ្ឋ៕

0 Comments:

Post a Comment

KKK
Share This