ខេត្តកំពង់ធំ : ចេញផ្សាយថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបប្រាប់មកអង្គភាពសាព័ត៌មានយើងខ្ញុំអោយបានដឹងថា:មានទីតាំងល្បែងស៊ីសងបង្កប់នៅក្នុងហាងកាហ្វេទល់មុខផ្សារតាំងគោក និងក្រោយផ្សារ ស្ថិតនៅក្នុងភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ កំពុងបើកដំណើរលេងយ៉ាងគគ្រឹកគគ្រេង ស្រែកហ៊ោកញ្ជ្រៀវលាន់ឮសំឡេងយ៉ាងអនាធិបតេយ្យ ហាក់បីដូចជាមិនខ្លាចញញើតនឹងអាជ្ញាធរមូលដ្ឋានទាល់តែសោះ ទីតាំងល្បែងសុីសងជាច្រើនកន្លែង ទាំងអស់នេះដោយចាប់តាំងពីផ្សារតាំងគោក រំលង រហូតដល់ខេត្តកំពង់ធំតែម្ដង សរុបទាំងអស់មានចំនួន១១ទៅ១២កន្លែងផងដែរ ហើយល្បែងទាំងនេះនៅមិនឆ្ងាយពីអធិការដ្ឋានស្រុកតាំងគោកនោះទេចម្ងាយប្រហែល៧០ម៉ែត្រប៉ុណ្ណោះហេតុអ្វីមិនធ្វើការអប់រំនឹងបង្ក្រាបបណ្ដោយអោយក្រុមញៀនល្បែងលេងដោយសេរីយ៉ាងនេះទៅវិញ ។
ប្រជាពលរដ្ឋរស់ក្បែរកន្លែងបនល្បែង មានការងឿងឆ្ងល់និងដាក់សំណួរសួរថា តើមន្ត្រីក្នុងមូលដ្ឋានសំងំលង់លក់ បាត់អស់ហើយមែនទេ បានជាមិនព្រមចុះទប់ស្កាត់និងបង្ក្រាប ? ឬមួយត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងខាងលើនេះហើយមែនទេបានមិនចុះទប់ស្កាត់និងបង្ក្រាប ។
ពលរដ្ឋរស់នៅក្នុងស្រុកតាំងគោក ស្នើឲ្យលោក សនតាល់ អធិការស្រុកតាំងគោកមានវិធានការបង្ក្រាបនូវបទល្មើសល្បែងស៊ីសង ជល់មាន់តាមអនឡាញនឹង ឆ្នោតឡូតូពាសវាលពាសកាលនៅក្នុងទឹកដីរបស់ខ្លួនគ្រប់គ្រង ធ្វើឱ្យពួកគាត់រស់នៅមានភាពភ័យខ្លាចអំពីបញ្ហាអសន្តិសុខ ដូចជា ចោរលួច ចោលឆក់ ចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។
ដែលមានការកើតចេញពីវង់ល្បែងស៊ីសងទាំងអស់នេះហើយ ទើបបានជាមានចោរកម្មកើតឡើងបាន ម្យ៉ាងវិញទៀតផ្ទុយទៅ នឹងភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ដូច្នេះហើយប្រជាពលរដ្ឋនៅក្នុងភូមិ កាតាយ ឃុំសូយោង ស្រុកតាំងគោក បានទទូចស្នើសុំទៅដល់លោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ សូមលោកជួយត្រួតពិនិត្យ ទៅលើមន្ត្រីជំនាញក្រោមឱវាទ នឹងដាក់បទបញ្ជាបង្ក្រាបបទល្មើសល្បែងស៊ីសងក្នុងភូមិឃុំខាងលើផងទាន ៕
សូមអរគុណ !!!!
0 Comments:
Post a Comment