#ទីតាំងល្បែងមាន់ជល់ខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែង ដ៏ធំ ស្ថិតនៅភូមិ ទូកមាសខាងលិច ស្រុកបន្ទាយមាស ( ខេត្តកំពត )អាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានធ្វេីការបង្ក្រាប...!!! ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

#ទីតាំងល្បែងមាន់ជល់ខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែង ដ៏ធំ ស្ថិតនៅភូមិ ទូកមាសខាងលិច ស្រុកបន្ទាយមាស ( ខេត្តកំពត )អាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានធ្វេីការបង្ក្រាប...!!!

ចំនួនអ្នកទស្សនា : Views

ខេត្តកំពត : សូមរំលឹកថា: កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២បានកន្លងផុតទៅ សម្ដេចតេជោហ៊ុនសែន បានដាក់ បទបញ្ជាខណៈអភិបាលរាជនី ទាំង ២៥ខេត្តក្រុងដែលតម្រូវបឱ្យបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅទូទាំងប្រទេស ។

ដោយគ្មានការលើកលែងសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា:បើអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានស្រុកក្រុងខេត្តណាមិនហ៊ានក្នុងការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួនទេ! អាជ្ញាធរមានសមត្ថកិច្ចទាំងនោះនឹង មានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង ។

ប្រជាពលរដ្ឋបានលើកឡើងថា:ទីតាំងបនល្បែងមាន់ជល់ខុសច្បាប់តាមអនឡាញ។និងល្បែងផ្សេងទៀតនៅក្នុងទូកមាសខាងលិច ឃុំទូកមាស ស្រុកបន្ទាយមាស ( ខេត្តកំពត )នៅក្នុងមូលដ្ឋានខាងលើជាបញ្ហា មួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំងខ្លាចកើតមានអសន្តិសុខ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម ។ល។ 

ទោះបីជាយ៉ាងណាក្ដី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សុំស្នេីយ៉ាងទទូចដល់ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ( ខេត្តកំពត ) ជាពិសេស លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាល( ខេត្តកំពត ) សូមចាត់វិធានការ ទប់ស្កាត់ បទល្មើស មាន់ជល់ល្បែងស៊ីសង ខុសច្បាប់តាម ប្រព័ន្ធអនឡាញ និងល្បែងផ្សេងទៀត មួយកន្លែងនៅក្នុងភូមិ មូលដ្ឋានខាងលើ នេះ ដើម្បីរក្សាសុខសុវត្ថិភាពគោលនយោបាយ ទាំង ៧ ចំណុច រដ្ឋាភិបាល ដែលបានដាក់ចេញដោយ ក្រសួងមហាផ្ទៃ ៕

0 Comments:

Post a Comment

KKK
Share This