ភ្នំពេញ : វត្តដំបូកខ្ពស់ / នាព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ នេះឃើញថាក្រោយពីការវិលត្រឡប់របស់ចៅអធិការវត្តដំបូងខ្ពស់ ព្រះនាម ខាន់ សុវណ្ណ វិញ ។
ព្រះអង្គបានធ្វើកម្មវិធីចែកទាននិងពិធី ប្រគេនចង្ហាន់ព្រះសង្ឃព្រមទាំងជូនអាហារដល់លោកយាយលោកតា ពុទ្ធបរិស័ទចំណុះជើងវត្តដែលមានការខ្វ:ខាត ព្រមទាំងកូនសិស្សវត្តហើយមិនតែប៉ុណ្ណោះថែមទាំងប្រគេនបច្ច័យបួនដល់ព្រះសង្ឃចំនួន ៣០ អង្គដោយក្នុងមួយអង្គ មួយអង្គត្រូវបានទទួលបច្ច័យ
ចំនួន ៤ ម៉ឺនរៀលក្នុងមួយអង្គ ហើយនិងចែកដល់លោកយាយលោកតានិងពុទ្ធបរិស័ទចំណុះជើងវត្តសរុប១០០គ្រួសារ ក្នុងមួយគ្រួសារមួយគ្រួសារទទួលបានអង្ករ ១០ គីឡូ មីមួយកេះ បច្ច័យចំនួន ២ ម៉ឺនរៀលក្នុងមួយគ្រួសារផងដែរ ។
ថវិកាទាំងអស់នេះត្រូវបានចូលរួមពីសប្បុរសជននៅប្រទេសអាមេរិក នឹងព្រះចៅអធិការវត្តដំបូកខ្ពស់ ព្រះនាមខាន់ សុវណ្ណ ដែលលោកបានមានសទ្ធាជ្រះថ្លាចូលរួមធ្វើ ទ័យទាន ឈ្មោះសប្បុរសជន ដែលចូលថវិការ រួមមាន :
អ្នកផ្តើមបុណ្យ នៅសហរដ្ឋអាមេរិក
១.ឧសក/ ចក់ គឹម ទ្រី និងឧបាសិកា កូសៀក ឡាវ ព្រមទាំងបុត្រ ។
២ /លោក ស្រី សៀក អីវ ព្រមទាំងបុត្រទាំងពីរ ។
៣ /កញ្ញា សៀក អុី ។
៤ /លោក ស្រីឆាយ ម៉េង ជូ ព្រមទាំងបុត្រ ។
៥ /លោក ស្រេង ក្រាយ និងភរិយា ។
៦ /លោក ម៉េង ឆាយ ។
ដែលបានប្រគេនបច្ច័យចំនួន ៥០០ ដុល្លា ចំនួនបច្ច័យសរុបទាំងអស់ ៣៥០០ ដុល្លាដោយមានការចូលរួមបច្ច័យផ្ទាល់របស់ព្រះចៅអធិការវត្តដំបូកខ្ពស់ (ខាន់ សុវណ្ណ) ចំនួន៣០០០ដុល្លារផងដែរ ៕
សូមអនុមោទនា ទទួលយកកុសលផលបុណ្យទាំងអស់គ្នា....
0 Comments:
Post a Comment