នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែច្រើន ក្នុងវិស័យរក្សាសន្តិភាព និងស្នើឱ្យមានវគ្គហ្វឹកហ្វឺនពីអង្គការសហប្រជាជាតិ ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែច្រើន ក្នុងវិស័យរក្សាសន្តិភាព និងស្នើឱ្យមានវគ្គហ្វឹកហ្វឺនពីអង្គការសហប្រជាជាតិ

ចំនួនអ្នកទស្សនា : Views

ភ្នំពេញ :ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនក្នុងវិស័យរក្សាសន្តិភាព និងស្នើឱ្យ មានវគ្គហ្វឹកហ្វឺនពីអង្គការសហប្រជាជាតិ។ ការជំរុញបែបនេះ របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានធ្វើឡើងនៅ ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Jo Sheuer អ្នក សម្របសម្រួលអង្គការសហប្រជាជាតិ។


 នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Jo Sheuer និងថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិដែលតែងផ្តល់ការគាំទ្រ ដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ លោក Jo Sheuer បានបង្ហាញភាពរីករាយ និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិជាមួយ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពឱ្យកាន់តែប្រសើរ ជាពិសេសលើកកម្ពស់ស្រ្តីក្នុងប្រតិបត្តិរក្សា សន្តិភាពឱ្យកាន់តែច្រើន។

 ជាមួយគ្នានោះ លោកក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់កងកម្លាំងរក្សាសន្តិភាពម្នាក់ ដែលទៅបំពេញបេសកកម្មនៅសាធារណរដ្ឋ ម៉ាលី។ នាថ្ងៃដដែលនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានទទួលជួប ពិក្សាការងារជាមួយលោក Lloyd GILLET ប្រតិភូប្រចាំតំបន់ទទួលបន្ទុកផ្នែកយោធា និងសុវត្ថិភាពប្រចាំ ICRC នៅទីក្រុងបាងកក ដើម្បីពង្រឹង និងបន្តផ្តល់ការហ្វឹកហ្វឺន ដល់កងទ័ពមួកខៀវកម្ពុជា។ 

 លោក Lloyd GILLET មានសេចក្តីរីករាយជាខ្លាំងក្នុងកិច្ចសហការជាមួយប្រតិបត្តិការ រក្សាសន្តិភាព និងបានប្តេជ្ញាក្នុងការចូលរួមផ្សព្វផ្សាយច្បាប់មនុស្សធម៌អន្តរជាតិឱ្យកាន់តែទូ លំទូលាយ៕ដោយសំ សាម៉ន សម្រួលផ្សាយដោយ៖

0 Comments:

Post a Comment

KKK
Share This