ប្រជាពលរដ្ឋ ២គ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល ~ គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

ប្រជាពលរដ្ឋ ២គ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល

ចំនួនអ្នកទស្សនា : Views

 


ខេត្តកណ្តាល៖ ឯកឧត្ដម ធុល នាង សមាជិកគណៈកម្មាធិការសាខា និងជាប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល លោក ទៀង សុគន្ធ នាយកសាខា និងក្រុមការងារ ព្រមទាំងលោកស្រី សែម ចាន់ថូ អភិបាលរងស្រុកស្អាង និងជាអនុប្រធានអនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល មកចែកជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ២គ្រួសារ ស្ថិតនៅក្នុងភូមិទួលក្ដី ឃុំត្រើយស្លា ស្រុកស្អាង កាលរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនោះ ឯកឧត្ដម ធុល នាង បាននាំការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដោយក្តីនឹករលឹក និងអាណិតអាសូរជាពន់ពេកន ដែលជានិច្ចជាការសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីនហ៊ុន សែន តែងតែយកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែងគ្រប់ពេលវេលា និងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនោះដែរ ឯកឧត្តមក៏បានសម្តែងនូវការចូលរួមសោកស្តាយ និងការអាណិតអាសូរចំពោះពលរដ្ឋទាំង ២គ្រួសារជាពន់់ពេក ដែលបានបាត់បង់លំនៅដ្ឋាន ដោយគ្រោះអគ្គីភ័យតែមួយប៉ព្រិចភ្នែក និងផ្តាំផ្ញើ ឱ្យប្រជាពលរដ្ឋទាំង២គ្រួសារ កុំអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងប្រកបរបរទទួលទានឡើងវិញ ជីវភាពរស់នៅបានល្អប្រសើរឡើងវិញផងដែរ។

សូមជម្រាបថា អំណោយមនុស្សធម៌ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាលបានផ្តល់ជូនដល់គ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះនាឱកាសនោះក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូ មី ១កេស ត្រីខ ១យួរ ទឹកសុទ្ធដបធំ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ  ប្រេងឆា ១ដប ម៉ាស់ ១ប្រអប់ អាល់កុល ១ដបធំ កៅស៊ូតង់ ១ផ្ទាំង ឃីតសម្ភារៈ ១កញ្ជប់ និងថវិកាចំនួន ២លានរៀល សម្រាប់ គ្រួសារដែលឆេះផ្ទះទាំងស្រុង និងគ្រួសារដែលផ្ទះមួយចំហៀង ទទួលបានចំនួន១លានរៀល ។ ក្នុងនោះដែរ ព្រះចៅអធិការវត្តខន្តីបារមីមានរិទ្ធស្ថិតនៅភូមិវាលត្រែងតាលន់ ក៏បានជួយឧត្ថមនូវគ្រឿងឧភោគ បរិភោគមួយចំនួនជូនដល់គ្រួសារឆេះផ្ទះទាំង ២គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូទឹកក្រូច ២កេស មី ២កេស បាល្លុង ១ឈុត និងថវិកា ១០ម៉ឺនរៀល ។

គួរំលឹកដែលថា ករណីឆេះផ្ទះនេះបណ្តាលមកពីការទុស្សេខ្សែភ្លើង ដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នាវេលាម៉ោង ៩និង១០នាទីព្រឹក ជាហេតុបង្ករឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ក្នុងនោះម្ចាស់ផ្ទះរងគ្រោះទី០១ ឈ្មោះ ឡាច សុង ភេទប្រុស អាយុ ៧៥ឆ្នាំ មុខរបរ កសិករ មានប្រភេទសំណង់ ធ្វើអំពីឈើលើប្រក់សង្ក័សីទំហំ ៦×៩ម៉ែត្រ ទទួលរងការខូចខាតឆេះផ្ទះទាំងស្រុង ។ ដោយឡែក ម្ចាស់ផ្ទះរងគ្រោះទី០២:​ ឈ្មោះ ហង្ស មាន ភេទ​ ប្រុស អាយុ​ ៥១​ ឆ្នាំ មុខរបរ កសិករ​ មានប្រភេទសំណង់ធ្វើអំពីឈើលើប្រក់សង្ក័សីទំហំ ៦×៩​ ម៉ែត្រ​ ទទួលរងការខូចខាតឆេះជញ្ជាំងផ្ទះមួយចំហៀង​ ។














0 Comments:

Post a Comment

KKK
Share This