ម៉ាស៊ីនផ្សាយវិទ្យុFM កម្លាំង ៥ KW គីឡូវ៉ាត់ ជាអំណោយរបស់ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECO Group,Ltd និងជាអគ្គនាយកវិទ្យុឯករាជ្យទូទាំង ប្រទេស បាននាំយកមកប្រគល់ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ទុក សម្រាប់ប្រេីប្រាស់ផ្សព្វផ្សាយ ក្នុងប្រពន្ធ័ផ្សាយរបស់ជាតិ។
អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត បានជម្រាបជូនថា ម៉ាស៊ីនផ្សាយវិទ្យុ FM ថ្មីនេះគឺ បានទិញមកពី ក្រុមហ៊ុន នៅប្រទេស អុីតាលី សម្រាប់យកមកប្រេីប្រាស់ ក្នុងស្ថានីយ៏វិទ្យុឯកជនរបស់លោក ប៉ុន្តែដោយសារ ក្រុមហ៊ុនលោក មានកិច្ចការងាររកស៊ី មុខរបរផ្សេងទៀតច្រេីន មិន សូវមានពេល ប្រេីម៉ាស៊ីនផ្សាយនេះ ទេីបសម្រេចយកមកប្រគល់ជូន ដល់ ឯកឧត្តម ខៀវ កាញារីទ្ធ ទុកសម្រាប់ប្រេីប្រាស់ និងជាកាដូអនុស្សាវរីយ៍ ក្នុងឱកាសខួបកំណេីត ឯកឧត្តម ខៀវ កាញារីទ្ធ នាឆ្នាំនេះផងដែរ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា បណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECON Group និងជាអគ្គនាយកវិទ្យុ ឯករាជ្យ ទូទាំងប្រទេស ដែលបានឧបត្ថម្ភម៉ាស៊ីនផ្សាយវិទ្យុ FM កម្លាំង 5 KW ជូនដល់ ក្រសួង ព័ត៌មាន ស្របពេលដែលក្រសួងកំពុងត្រូវការជាចាំបាច់ ។ ឯកឧត្តម រដ្ឋមន្រ្តី បានប្រសិទ្ធពរ ជ័យ សូម អ្នកឧកញ៉ាបណ្ឌិត ទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ឋពរទាំងបួន ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
បន្ទាប់ពីទទួលបានម៉ាស៊ីនផ្សាយវិទ្យុ នេះរួចមក ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វេីការប្រគល់ម៉ាស៊ីនផ្សាយវិទ្យុ FM មានកម្លាំងផ្សាយ 5 KW ចំនួន មួយគ្រឿង ម៉ាក SIEL ផលិតនៅឆ្នាំ ២០១៥ នៅប្រទេសអ៊ីតាលី ជូនទៅមន្ទីរព័ត៌មានខេត្តសៀមរាប ដើម្បី ទុកប្រើប្រាស់ជាប្រយោជន៍រួមក្នុងមន្ទីរ និងបម្រើការងារផ្សព្វផ្សាយព័ត៌មានទូទាំងខេត្ត ។
នៅក្នុងឱកាសនោះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរ ព័ត៌មាន ខេត្តសៀមរាប បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចពោះ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត និងលោកជំទាវ ដែលបានជូនជាម៉ាស៊ីនផ្សាយវិទ្យុដល់ក្រសួងព័ត៌មាន ហេីយត្រូវបាន ឯកឧត្តម រដ្ឋមន្រ្តី ផ្តល់បន្តមកមន្ទីរព័ត៌មាន ខេត្តសៀបរាប ។ ដូច្នេះហេីក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តសៀមរាប សូម ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្ដល់ម៉ាស៊ីនផ្សាយវិទ្យុFM ជូនដល់មន្ទីរព័ត៌មាន ខេត្ត សៀមរាប ។
ជាមួយនឹងការផ្តល់ជាម៉ាស៊ីនផ្សាយវិទ្យុនេះដែរ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត និង លោកជំទាវ បានយកនូវទឹកបរិសុទ្ធ និងទឺករ៉ែ ទឹកវីតាមីន C សរុបចំនួន ១៥ កេស មកជូន ដល់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ពិសា ផងដែរ៕ដោយ: ទទក
0 Comments:
Post a Comment