ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត និងអភិបាលក្រុងកំពង់ឆ្នាំង បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង នៅមណ្ឌលចាក់វ៉ាក់សាំងស្ថិតក្នុងបរិវេណវត្តអារញ្ញិការាម នៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នា ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានលំឱនកាយគោរពលោកយាយចាស់ជរាចំនួន ៣រូប មានព្រះជន្ម ១០៦ឆ្នាំ, ១០៤ឆ្នាំ និង ៨៧ឆ្នាំ ដែលបានស្ម័គ្រចិត្តមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួច ឯកឧត្តមអភិបាលបានជូនថវិកាដល់លោកយាយទាំង៣នាក់ ក្នុងម្នាក់ៗចំនួន ៨០ម៉ឺនរៀល។
លោកយាយទាំង៣នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង បានសម្ដែងការដឹងគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់។
ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង សូមរួសរាន់អញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមទីតាំងចាក់វ៉ាក់សាំងដែលនៅជិតបំផុត និងសូមបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់វិធានការ ៣ការពារ ៣កុំ។
0 Comments:
Post a Comment