កំពង់ឆ្នាំង៖ នារសៀលថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំត្រួតពិនិត្យបច្ចេកទេស នឹងចុះត្រួតពិនិត្យទំហំផ្លូវជាក់ស្ដែង ដឹកនាំដោយលោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីរ និងជានាយករងកម្មវិធី។
ក្នុងនោះក្រុមការងារបានចុះត្រួតពិនិត្យទំហំផ្លូវជាក់ស្ដែង ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកប្រធាន អនុប្រធានក្រុមចុះបញ្ជីដីធ្លីក្រុមទី២ មន្ត្រីផ្នែក GIS មន្ត្រីកំណត់ព្រំ មន្ត្រីវាស់វែង សរុបចំនួន ១១នាក់ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
.j.jpg)


.j.jpg)
0 Comments:
Post a Comment