គេហទំព័រ ដំណឹងរាស្រ្ត -->
សូមស្វាគមន៍ គេហទំព័រ ដំណឹងរាស្ត្រ មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952 294
សូមស្វាគមន៍ www.dnr-news.info / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក វង និំមល / ទំនាក់ទំនង / Te: 071 724 3456 / 070 952294

​​​​​​​​​​​​​

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើទស្សនៈកិច្ចទៅកាន់ទីក្រុងអវកាសអន្តរជាតិ ក្នុងខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន

ចំនួនអ្នកទស្សនា : Views

នៅរសៀល ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូអញ្ជើញបន្តធ្វើទស្សនកិច្ចទៅកាន់ ទីក្រុងអវកាសអន្តរជាតិ (Wenchang International Aerospace City ) មានទីតាំងនៅទីក្រុង Wenchang ខេត្ត Hainan សាធារណរដ្ឋប្រជាមានិតចិន។

វត្តមាននៃការអញ្ជើញដល់របស់សម្តចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីថ្នាក់ដឹកនាំនៃទីក្រុងអវកាសអន្តរជាតិ (Wenchang International Aerospace City ។ សូមបញ្ជាក់ថា ទីក្រុងអវកាសអន្តរជាតិ (Wenchang Interna tional Aerospace City )មានទីតាំងនៅទីក្រុង Wenchang ខេត្តហៃណាន។ អវកាសអន្តរជាតិនេះ ជាមូលដ្ឋាន បាញ់បង្ហោះតាមឆ្នេរ សមុទ្រដំបូងគេបង្អស់របស់ប្រទេសចិន។ មជ្ឈមណ្ឌលនេះ គឺជាតំបន់ត្រួសត្រាយ ដ៏មានសារ សំខាន់នៃតំបន់ភាគខាងលិចនៃឆ្នេរសមុទ្រ Bamen និងតំបន់ឧស្សាហកម្មកុំព្យូទ័រទំនើប។

មជ្ឈមណ្ឌលនេះបំពាក់ទៅ ដោយគ្រឿងបរិក្ខារគាំទ្រដូចជា មជ្ឈមណ្ឌលតាំងពិព័រណ៍ អាផាតមិនដែលមានទេពកោសល្យ មជ្ឈមណ្ឌលសេវាកម្ម ឧស្សាហកម្ម កន្លែងហាត់ប្រាណ នឹងត្រូវបានសាងសង់ និងកែលម្អជាបណ្តើរៗ ទិសដៅអភិវឌ្ឍន៍ នៃទីក្រុង អាកាសយានិក គឺដើម្បីក្លាយជាមូលដ្ឋានឧស្សាហកម្មច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏សំខាន់ នៅក្នុងវិស័យ អវកាស និងជាមូលដ្ឋានឧស្សាហកម្មយុទ្ធសាស្ត្រសម្រាប់ការច្នៃប្រឌិតបច្ចេកវិទ្យា ក្នុងលំហអាកាស និងជាមូលដ្ឋាន ឧស្សាហកម្មបង្ហាញសម្រាប់សមាហរណកម្ម និងការច្នៃប្រឌិត មូលដ្ឋានឧស្សាហកម្មសហប្រតិបត្តិការអន្តរជាតិ សម្រាប់លំហអាកាស និងមជ្ឈមណ្ឌលកុំព្យូទ័រទំនើបអវកាស។ នៅពេលអនាគត ទីក្រុងអវកាសនេះ នឹងផ្ដោតលើ ការអភិវឌ្ឍការបើកដំណើរការអវកាស និងឧស្សាហកម្មសេវាកម្មគាំទ្រ ផលិតផលអវកាសកម្រិតខ្ពស់ - R&D និង ឧស្សាហកម្មផលិត ព្រមទាំងបន្តជំរុញការអភិវឌ្ឍន៍ទិន្នន័យ និងកម្មវិធីធំៗលើលំហ ការអភិវឌ្ឍន៍រុំក្អែត ឧបករណ៍ ធ្វើតេស្តដី និងការធ្វើតេស្តការផ្គុំចុងក្រោយ វិទ្យាសាស្ត្រអវកាស។ និងការអប់រំបច្ចេកវិជ្ជា ទេសចរណ៍វប្បធម៌ ការអប់រំ និងបណ្តុះបណ្តាលកិច្ចសហប្រតិបត្តិការអន្តរជាតិលើលំហអាកាស។ល។

សហគ្រាសដែលចូលទៅក្នុងឧទ្យាននឹងរីក រាយ ជាមួយគោលនយោបាយអនុគ្រោះដ៏សម្បូរបែបដែលគ្របដណ្ដប់ពីសារពើពន្ធ ដើមទុន ហិរញ្ញវត្ថុ រហូតដល់ដីធ្លី សេវាសាធារណៈ និងយន្តការស្ថាប័ន ខេត្តហៃណាន នឹងរៀបចំមូលនិធិសាងសង់ពិសេសចំនួន ៥០០ លានយ័ន ជារៀងរាល់ឆ្នាំសម្រាប់រយៈពេល5ឆ្នាំជាប់ៗគ្នា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ទីក្រុងអវកាសនេះ។ នៅដំណាក់កាល បច្ចុប្បន្ន ការជំរុញការវិនិយោគរបស់ទីក្រុងអវកាស រួមមាន ការអភិវឌ្ឍន៍ផ្កាយរណប ការអភិវឌ្ឍក្កិត ការអភិវឌ្ឍន៍ ឧបករណ៍ក្នុងលំហអាកាស វិទ្យាសាស្ត្រអវកាស និងការរកឃើញ កម្មវិធីផ្កាយរណប ព័ត៌មានអេឡិចត្រូនិក ឧបករណ៍ កម្រិតខ្ពស់ សម្ភារៈថ្មី ថាមពលថ្មី កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរអវកាស ហិរញ្ញវត្ថុអវកាស។

សេវាកម្ម ការបណ្តុះបណ្តាល និងការអប់រំអវកាស ការច្នៃប្រឌិតអវកាស និងទិន្នន័យធំនៅក្នុងលំហអាកាស។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ នៃបណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិច និងទីក្រុងអវកាសអន្តរជាតិ (Wenchang International Aerospace City)មានទីតាំងនៅទីក្រុង Wenchang ខេត្ត Hainan ដែល បាន អនុញ្ញាតឲ្យរូបសម្តេច និងប្រតិភូជាន់ខ្ពស់ បានចូលទស្សនកិច្ចសិក្សាស្វែងយល់ ពីសក្តានុពលនិងភាពរីកចំរើនដ៏ អស្ចារ្យនៃផ្នែកកសិកម្ម និងទីក្រុងអវកាសរបស់ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន៕

អភិបាលខេត្តកំពត ណែនាំដល់មន្ទីរ-អង្គភាព ស្ថាប័នរដ្ឋ និងឯកជនចូលរួមតុបតែងលម្អទីតាំងខ្លួន ដើម្បីទាក់ទាញទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ

ចំនួនអ្នកទស្សនា : Views

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដែលបានរៀបចំឡើងនៅសាលប្រជុំបូកគោ ខេត្តកំពត នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានលើកឡើងថា ខេត្តកំពតគឺជាខេត្តគោលដៅទេសចរណ៍ ដែលទទួលបានការគាំទ្រពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយរាល់ពេលមានព្រឹត្តិការណ៍បុណ្យជាតិធំៗ រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់នៅតាមទីសាធារណៈផ្សេងៗ ការសម្រួលចរាចរណ៍មិនឱ្យមានការកកស្ទះ ពិសេសការតុបតែងលម្អភ្លើងពណ៌តាមសួនច្បារ និងដងផ្លូវសំខាន់ៗក្នុងក្រុង ធ្វើឱ្យខេត្តទទួលបានភ្ញៀវទេចរមកសម្រាកកម្សាន្តច្រើន។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខ ដើម្បីឱ្យរក្សាបាននូវកំណើនភ្ញៀវទេសចរ ឯកឧត្តមអភិបាលខេត្តបានណែនាដល់ មន្ទីរ-អង្គភាព ស្ថាប័នរដ្ឋ និងឯកជននៅក្នុងខេត្ត ចូលរួមតុបតែងលម្អសោភ័ណភាពនៅតាមទីតាំងរបស់ខ្លួនបន្ថែមទៀត មានដូចជាការសម្អាតអនាម័យបរិស្ថាន ការទុកដាក់សំរាម ការបំពាក់ភ្លើងលម្អបន្លែម ដើម្បីឱ្យក្រុង-ស្រុកទាំងអស់ក្នុងខេត្ត មានភាពទាកទាញភ្ញៀវទេសចរមកលេងកម្សាន្ត។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំអោយអាជ្ញាធរក្រុង-ស្រុកទាំង៩ បង្កើនការយកចិត្តទុកដាក់ រឹតបន្តឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈឱ្យបានល្អ ហើយអាជ្ញាធរក្រុង-ស្រុក ត្រូវចេះកែច្នៃតំបន់សក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួនបម្រើឱ្យវិស័យទេសចរណ៍។

ដោយឡែកក្រុងកំពត ដែលជាបេះដូងរបស់ខេត្ត អាជ្ញាធរខេត្តបាននិងកំពុងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើន ដូចជាការពង្រីកផ្លូវ និងសួនច្បារកម្សាន្តមាត់ព្រែក(សួនត្រីផ្សោត) រូបសំណាកសេះសមុទ្របាញ់ទឹកមុខសាលាខេត្តចាស់ ឆ្នេរចន្លោះស្ពានចាស់ និងស្ពានថ្មី ឆ្នេរខ្សាច់ចំណតទូកទេសចរណ៍ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង ការបំពាក់ភ្លើងពណ៌តាមដើមឈើ ស្ពាន តាមខឿនមាត់ព្រែក សួនច្បារ និងរមណីយដ្ឋានស្រះឈូកជាដើម៕ អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

ក្រសួងទេសចរណ៍ និងអង្គការពន្លឺអនាគតប្ដេជ្ញាជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន

ចំនួនអ្នកទស្សនា : Views


(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងអង្គការពន្លឺអនាគត បានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន ព្រមទាំងទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន។

ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយប្រតិភូអង្គការពន្លឺអនាគត ដឹកនាំដោយលោក យិត វិរ៉ាស៊ី នាយកប្រតិបត្តិនៃអង្គការពន្លឺអនាគត នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើការជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីបានចែករំលែកអំពីគោលនយោបាយ យុទ្ធសាស្រ្តគន្លឹះ និងការវិវត្តថ្មីៗនៃវិស័យទេសចរណ៍ ដល់ប្រតិភូនិងសិស្សានុសិស្សជនជាតិជប៉ុន ដើម្បីទទួលបានចំណេះដឹង និងព័ត៌មានអំពីវិស័យទេសចរណ៍ សម្រាប់ជាមូលដ្ឋាននៅក្នុងការសិក្សា ចូលរួមផ្សព្វផ្សាយ និងចែករំលែកដល់ភ្ញៀវទេសចរជប៉ុន។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ដែរថា វិស័យទេសចរណ៍ជាស្ពានសម្រាប់ការផ្តាស់ប្តូរវប្បធម៌ ការសិក្សា និងប្រជាពលរដ្ឋ ព្រមទាំងសម្រាប់ការបង្កើនភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជននៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែជិតស្និទ្ធ។

លោករដ្ឋមន្ត្រីបានស្វាគមន៍ និងលើកទឹកចិត្តដល់ភាគីជប៉ុនដែលពាក់ព័ន្ធ ចូលរួមគាំទ្រក្នុងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផងដែរ។

ជាលទ្ធផលនៃជំនួបនេះ ក្រសួងទេសចរណ៍ និងអង្គការពន្លឺអនាគតបានប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន ព្រមទាំងទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋឡាវ

ចំនួនអ្នកទស្សនា : Views

(ឡាវ, វៀងច័ន្ទ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ថងលូន ស៊ីសូលីត ប្រធាន​រដ្ឋឡាវ។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសឡាវ។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសឡាវ នាពេលនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំង ពង្រឹង មូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំង ពីរ។

កម្ពុជា និងឡាវ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦។ ទំនាក់​ទំនង​កម្ពុជា និងឡាវត្រូវបានលើកកម្ពស់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងឱកាស​ទស្សន​កិច្ច​ផ្លូវ​ការរបស់​នាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជានៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩៕

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ និងអាជ្ញាធរសមត្ថកិច្ច ទូទាំងខេត្តបាត់ដំបង យកចិត្តទុកដាក់បំពេញការងារ ពាក់ព័ន្ធការបោះឆ្នោត រួមទាំងការរក្សាការពារសន្តិសុខ

ចំនួនអ្នកទស្សនា : Views

(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តបាត់ដំបង នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តបាត់ដំបង មណ្ឌលភូមិភាគទី៤ និងលើកទិសដៅអនុវត្តផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅមហោស្រពសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ

ចំនួនអ្នកទស្សនា : Views

(ភ្នំពេញ)៖ ម៉ោង៨ព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។ ដំណើរបំពេញ​ទស្សន​កិច្ចពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤នេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

រដ្ឋបាលខេត្តសៀមរាប ធ្វើតេស្តរកសារធាតុញៀនទៅលើមន្ត្រីក្នុងខេត្ត ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់

ចំនួនអ្នកទស្សនា : Views

រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានរៀបចំធ្វើតេស្តទឹកនោមរកសារធាតុញៀនទៅលើថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យដែលបម្រើការងារ នៅសាលាខេត្តសៀមរាប ចំនួន២៩៤នាក់ ស្រី១១៣នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដែងការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃរដ្ឋបាលខេត្តសៀមរាប ​ដែលជាខេត្តទី៦ ដែលបានចូលរួមអនុវត្តបទបញ្ជា​របស់​រាជរដ្ឋាភិបាល ដោយស្ម័គ្រចិត្តធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ និងទទួលបានលទ្ធផល​អវិជ្ជមាន។

សម្ដេចបញ្ជាក់ថា ការណ៍នេះ បានបង្ហាញពីភាពស្អាតស្អំ និងគំរូដ៏ល្អប្រសើរសម្រាប់សង្គម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីកម្ពុជា ។








ប្រទេសចំនួន៨៨ នឹងអញ្ជើញមកខេត្តសៀមរាប ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦

ចំនួនអ្នកទស្សនា : Views

នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅប្រជុំទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លី សារី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាត្រៀមរៀបចំ​កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អង្គប្រជុំបានពិភាក្សា និងកំណត់គោលការណ៍ដោយកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ នៅខេត្តសៀមរាប ​ដែលនឹងប្រារព្ធក្នុងអំឡុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២៦។ដោយឡែកចំពោះ សមាសភាពចូលរួមមានសរុប ៨៨ប្រទេស ក្នុងនោះ ៥៤ប្រទេសជាសមាជិក២៧ប្រទេស ជាអ្នកសង្កេតការ ៧ប្រទេសចូលរួម។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ គឺជាឱកាសល្អសម្រាប់ប្រទេសកម្ពុជា លើគ្រប់វិស័យ សេដ្ឋកិច្ច សង្គម គ្រួសារ ឯកជន ជាពិសេសទេសចរណ៍ វប្បធម៌ បរិស្ថាន និងការទូត។ ល។